Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ​ម្នាក់​ធ្វើ​សកម្មភាព​ប្លន់​និស្សិត​ស្រី​១​ក្រុម​កំពុង​ដើរ​លើ​ដងផ្លូវ ត្រូវ​បុរស​២​នាក់​ជិះ​ម៉ូតូ​ឃើញចៃដន្យ ដក​កាំភ្លើង​ប្រឡេះ​ចោល​ខ្ជិល​ទុក (​វីដេអូ​)

spot_img

​ចោរ​២​នាក់​បាន​ស្ទាក់ និង​ធ្វើ​សកម្មភាព​ប្លន់​សិស្បស្រី​ប្រុស​​១​ក្រុម ខណៈ​ពួកគេ​កំពុង​ដើរ​នៅលើ​ដងផ្លូវ​ស្ងាត់​មួយ នៅ​ថ្ងៃរសៀល ក្នុង​ខែ​អំឡុង​ខែឧសភា​កន្លងទៅនេះ ។ ប៉ុន្តែ សំណាងអាក្រក់ ជនដៃដល់​ជា​អ្នក​ប្លន់ ត្រូវបាន​បាញ់សម្លាប់​តែម្តង ដោយ​បុរស​ម្នាក់​ក្នុងចំណោម​គ្នីគ្នា​២​នាក់​កំពុង​ជិះ​ម៉ូតូ ដែល​ធ្វើដំណើរ​តាមផ្លូវ​នោះ ឃើញ​អំពើ​ប្លន់​នេះ​ដោយ​ចៃដន្យ ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ El Tambor ទីក្រុង Los Teques រដ្ឋ Miranda ប្រទេស​ឥណ្ឌា ។ តាមរយៈ​វីដេអូ​ឃ្លី​ប​ពី​កាមេរ៉ា​សន្តិសុខ​ដងផ្លូវ ត្រូវបាន​ចែករំលែក​លើ​បណ្តាញ​សង្គម បានបង្ហាញ​ដំបូង​ឡើយ មាន​សិស្សស្រី​១​ក្រុម មកពី​សកល​វិទ្យាល័យ​បច្ចេកវិទ្យា Rufino Blanco Fombona កំពុង​នាំគ្នា​ដើរ​នៅលើ​ដងផ្លូវ​ស្ងាត់​មនុស្ស​ធ្វើដំណើរ​មួយ ។ ប៉ុន្តែ នៅពេលនោះ ពួកគេ​ត្រូវបានធ្វើ​ឲ្យ​ភ័យខ្លាច​ជាខ្លាំង ដោយ​ចោរប្លន់​ជិះ​ម៉ូតូ​២​នាក់ ។​

​ប៉ុន្តែ ខណៈពេល​ចោរ​ម្នាក់​កំពុង​ធ្វើ​សកម្មភាព​ប្លន់​និស្សិត​ស្រី​ទាំងនោះ ស្រាប់តែ​មន្ត្រី​ប៉ូលីស PoliGuaicaipuro ២ នាក់ ស្ថិតក្នុង​ឯកសណ្ឋាន​ស៊ីវិល បាន​ជិះ​ម៉ូតូ​ចូលមក​ដល់ និង​ឃើញ​ដោយ​ចៃដន្យ ម្នាក់​ក្នុងចំណោម​ពួកគាត់​២​នាក់ បាន​ដក​កាំភ្លើង​បាញ់ប្រហារ​ចោរ​នោះ​ពី​ចម្ងាយ បណ្តាល​ឲ្យ​វា​រត់ចេញ​ដួល​ច្រងាប់ច្រងិល​តែម្តង ។ មន្ត្រី​រូបនោះ បន្ទាប់មក ត្រូវ​បានឃើញ​បាញ់​បន្ថែម​ទៅលើ​ចោរ​នោះ ៣, ៤ ដង បណ្តាល​ឲ្យ​វា​ដេកស្លាប់​នៅនឹងកន្លែង​តែម្តង ខណៈពេលដែល​គ្នីគ្នា​វា​ម្នាក់ទៀត បាន​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ​ទាំង​ព្រលឹងចុងសក់ ៕ ឧ​ត្ត​ម​

spot_img
×