Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាណិត​លោក ម៉ា​រ៉ា ប៊ុន​ណា ណាស់ ទើប​ទិញ​រថយន្ត​ចាស់​មួយគ្រឿង​មិនទាន់បាន​ប៉ុន្មាន​ផង ស្រាប់តែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ខូចខាត​ខ្ទេចខ្ទី​

spot_img

​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៦ ខែកក្កដា នេះ តារាចម្រៀង​លោក ម៉ា​រ៉ា ប៊ុន​ណា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បើក​រថយន្តបុក​បង្កាន់ដៃ​ស្ពាន​បណ្ដាលឱ្យ​ខ្ទេច​រថយន្ត​ស្ទើរ​ទាំងស្រុង សំណាង​ហើយ​ដែល​មនុស្ស​មិនមាន​គ្រោះថ្នាក់ ។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​ត្រង់ចំណុច​គល់ស្ពាន​អាកាស​ស្ទឹងមានជ័យ​ផ្នែក​ខាងលិច តាម​បណ្តោយ​ផ្លូវ​២៧១ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ បង្កឡើង​ដោយសារ​ម្ចាស់​បទ «​ដី​ថ្លៃ​ប្រឡៃ​ស្នេហ៍​ខ្ញុំ​» ម៉ា​រ៉ា ប៊ុន​ណា ងោក​មួយភាំង​ហើយ ក៏​ជ្រុល​ចង្កូតរថយន្ត​ម៉ាក​ទី​កូ​របស់លោក ទៅបុក​បង្កាន់ដៃស្ពាន​មួយ​ទំហឹង​បណ្ដាលឱ្យ​ខូចខាត​រថយន្ត​ស្ទើរ​ទាំងស្រុង ។

​បើតាម​សម្តី​ពី​មិត្តភក្តិ​របស់​តារាចំរៀង​ជើងចាស់​ខាងលើ​ម្នាក់ សូម​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យដឹងថា រថយន្ត​ទី​កូ​ខាងលើនេះ គឺ​លោក ម៉ា​រ៉ា ប៊ុន​ណា ទើបតែ​ទិញ​ពី​តារាចំរៀង ម្នាក់ទៀត​ឈ្មោះ នាយ ផ្លាក​ទីន ។ ដោយមាន​បំណង​យក​រថយន្ត​ខាងលើ​ទៅ​ថត MV បទ​ថ្មី​របស់គាត់ ដែល​គ្រោង​នឹង​ចេញ​ក្នុងពេល​ឆាប់ៗ​នេះ​គឺ​បទ «​ទី​កូប​ង់​រំ​លោះ​» តែ​មិនទាន់​និង​បាន​ថត​ផង​បែរជា​ទៅ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាលអោយ​ខូចខាត​រថយន្ត​យ៉ាងដំណំ​បាត់ទៅហើយ ៕ សាវុធ  ​

spot_img
×