Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញារ​ធរ​ខេត្តតាកែវ ប្រាប់​ម្ចាស់​ភាស៊ី​ផ្សារ និង​ម្ចាស់​ទីតាំង​សត្តឃាត បន្ទាប់​ពី​ដេញថ្លៃ​បាន​ត្រូវ​ធ្វើ​យ៉ាងណា​ផ្តោត​សំខាន់​លើ​បញ្ហា​អនាម័យ​ខ្ពស់​និង​ត្រូវ​អនុវត្ត​ទៅ​តាម​សៀវភៅ​បន្ទុក​

spot_img

​តាកែវ​៖ ថ្លែង​នៅក្នុង​ពិធី​ប្រកាស​ដេញថ្លៃ​ភាស៊ី​ទីតាំង​សត្តឃាត និង​ភាស៊ី​ផ្សារ​ទូ​រទាំង​ខេត្តតាកែវ សម្រាប់​ធ្វើ​អាជីវកម្ម​ក្នុង​ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​នៃ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​តាកែវ​នា​ថ្ងៃទី ១៦ វិច្ឆិកា ២០១៧ នេះ​លោក យស ណា​ស៊ី អភិបាលរង​ខេត្តតាកែវ បាន​មាន​ប្រសា​ស​ន៏​ថា ម្ចាស់​អាជីវកម្ម​ដែល​ធ្វើ​ការដេញថ្លៃ​បាន​នៅ​តាម​ទីតាំង​និមួយៗ ត្រូវ​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​លើ​ការសំអាត និង​អា​នាម័យ​នៅក្នុង​ផ្សារ ក៏​ដូច​ជា​កន្លែង​ពិឃាតសត្វ ពីព្រោះ​សុ​វត្តិភាព ចំណីអាហារ គឺ​ចាំបាច់​ខ្លាំងណាស់​ដែល​មនុស្ស​ម្នាក់​ត្រូវការ​បរិភោគ​ជាប្រចាំ បើសិន​ជា​ទីតាំង​របស់​យើង​គ្មាន​អនាម័យ​ល្អ វា​អាច​បង្ករ​អោយ​មាន​ការប៉ះពាល់​សុខភាព​ដល់​ពលរដ្ឋ​ដែល​ធ្វើ​ការបរិភោគ​ម្ហូបអាហារ​ទាំងនោះ ដូច្នេះ​ដើម្បី​ចូលរួម​កាត់បន្ថយ​នៅ​ផលប៉ះពាល់​ដល់​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​ទីតាំង​ទាំងអស់​ត្រូវតែ​គិតគូរ​ចាំបាច់​លើ​កត្តា​អនាម័យ​ខ្ពស់ នៅ​តាម​ផ្សារ និង​នៅក្នុង​កន្លែង​ពិឃាត​សត្វ ។​

​លោក យស ណា​ស៊ី បាន​មាន​ប្រសា​ស​ន៏​ទៀត ម្ចាស់​អាជីវកម្ម​ទាំងអស់​ដែល​ដេញថ្លៃ​បាន ត្រូវតែ​គោរព​ទៅ​តាម​គោល​ការណ៏ និង​លក្ខ័ណ្ឌ​នៃ​កិច្ចសន្យា​ដែល​បាន​ចុះ​ជាមួយនិង​មន្ទីរជំនាញ មួយវិញទៀត​ត្រូវអ​នុវត្តន័​នៅ​អ្វី​ដែល​សៀវភៅ​បន្ទុក​បានកំណត់ មិន​ត្រូវ​ទារ​ថ្លៃ​ភាស៊ី ខុស​ពី​សៀវភៅ​បន្ទុក​ឡើយ ។ តែ​បើសិនជា​ម្ចាស់​អាជីវកម្ម​ណាមួយ​មិន​គោរព​តាម និង​កិច្ចសន្យា ហើយ​ល្មើស​ខុស​ពី​សៀវភៅ​បន្ទុក​នោះ គណៈ​កម្ម​ជំនាញ​អាចមាន​សិទ្ធិ​លុប​កិច្ចសន្យា​ជាមួយ​និង​ម្ចាស់​អាជីវកម្ម​បាន​គ្រប់ពេល ។

​​លោក ហោ បុណ្ណ​វឌ្ឍន ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​បាន​ប្រាប់​អោយ​អ្នក​សារ​ពត័មាន​ដឹងថា ក្នុង​ការប្រកាស​ដេញថ្លៃ​នេះ​ដែរ​គឺ មាន​អាជីវក​ដេញថ្លៃ​ភាស៊ី​ផ្សារ​មាន​ចំនួន ១០​នាក់ ដេញថ្លៃ​ភាស៊ី​ផ្សារ​ចំនួន ៨​ក្នុង​ខេត្ត​ខណៈ​ខេត្ត​មាន​ផ្សារ​សរុប​ចំនួន​២២​ផ្សារ និង​អាជីវករ​ចំនួន ៣៣​នាក់​ទៀត​បាន​ដាក់​ដេញថ្លៃ​លើ​ទីតាំង​សត្តឃាត​ចំនួន ១០​ទីតាំង​ទូ​រទាំង​ខេត្ត ខណៈ​ដែល​ខេត្ត​មាន​កន្លែង​ពិឃាតសត្វ​ចំនួន ១៧​ទីតាំង​៕ តាកែវ​

spot_img
×