Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកវិទ្យាសាស្ត្រ​ប៊ែលហ្សិក​រកឃើញ “​ហ្សែ​ន​កូកាអ៊ីន​” ក្តីសង្ឃឹម សម្រាប់​ការព្យាបាល​ផ្តាច់​គ្រឿងញៀន​

spot_img

​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សកល​វិទ្យាល័យ​សេរីភាព Brussels បាន​បង្កើត​បាន​ប្រភេទ​ហ្សែ​ន ដែល​មាន​ឥទ្ធិពល​លើ​ភាព​ចំណុះ​ចំពោះ​កូកាអ៊ីន ។​

​ដោយឡែក​តែ​ទ្វីបអឺរ៉ុប មាន​អ្នកញៀន​ប្រមាណ ១៥​លាន​នាក់ ។​

​តាម​ប្រសាសន៍​របស់​លោក Alban de Kerkov ប្រធាន​ក្រុម​ស្រាវជ្រាវ​ឲ្យដឹងថា តាម​ការពិសោធន៍​ចំពោះ​ពួក​កណ្តុរ​ដែល​គ្មាន​ហ្សែ​ន​នេះ បាន​ផ្តល់​នូវ​ក្តីសង្ឃឹម​ធំធេង​សម្រាប់​ការព្យាបាល​ផ្តាច់​គ្រឿងញៀន​ដល់​មនុស្ស​រាប់លាន​នាក់ ។ នៅ​អឺរ៉ុប ១​ឆ្នាំៗ​ត្រូវ​ចំណាយ​ប្រាក់ ៦៥​ពាន់​លាន​អឺរ៉ូ ដើម្បី​ព្យាបាល​ឲ្យ​អ្នក​ញៀន​ថ្នាំ​ប្រហែល ១៥​លាន​នាក់ ។​

​មេក្រុម​ស្រាវជ្រាវ​រូបនេះ​បាន​ថ្លែង​ក្នុង​កម្មវិធី​ទូរទស្សន៍​-​វិទ្យុ RTBF ថា ៖ “​យើងខ្ញុំ​បង្កើតបាន​ប្រភេទ​ហ្សែ​ន​មួយ ដែល​ទទួលខុសត្រូវ​ក្នុង​ការបង្ក​ប្រតិកម្ម​ញៀន​កើនឡើង នាំ​ឲ្យ​វិល​ត្រឡប់​សារ​ចុះ​សារ​ឡើង រួច​ក៏​ត្រូវ​ញៀន (​ចំណុះ​)” ។​

​តាម​ការប្រកាស​ជា​សាធារណៈ​នោះ នៅ​តំណាក់កាល​បន្ត​ការស្វែងយល់​ពី​យន្តការ​សកម្មភាព​នៃ​ហ្សែ​ន​នេះ ហើយ​គេ​នឹង​អនុវត្ត​ទៅលើ​អ្នក​ញៀន​គ្រឿងញៀន ។​

​លទ្ធផល​ស្រាវជ្រាវ​ត្រូវបាន​ប្រកាស​ជា​សាធារណៈ​លើ​ទស្សនា​វ​ដ្តី​វិទ្យាសាស្ត្រ EMBO reports ៕ លី​សា​

spot_img
×