Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ជួញដូរ​ថ្នាំញៀន​ជាង​៤​គី​ឡូ​

spot_img

​ភ្នំពេញ​ ៖ កម្លាំង​នគរបាល​ជំនាញ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​២​ករណី នៅ​ខណ្ឌ​ជ្រោយចង្វា និង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដកហូត​បាន​ថ្នាំ​ជាង​៤​គីឡូក្រាម និង​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​។​

​របាយការណ៍​របស់​ម​ន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ បានបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​៧) សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា ដឹកនាំ​ដោយ​ផ្ទាល់​លោក ឧត្តមសេនីយ៍ទោ សៀង ណុល នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដោយ​មាន​ការសម្របសម្រួល​ពី​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​២​នាក់ ដែល​កម្លាំង​នគរបាល​ជំនាញ​ឃាត់ខ្លួន​បាន ទី​១៖​ឈ្មោះ វណ្ណ លីន ភេទ​ស្រី អាយុ​២៧​ឆ្នាំ និង​ទី​២៖​ឈ្មោះ ម៉ៅ ស៊ី​ធាន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ដោយ​ចាប់​យក​វត្ថុតាង សារធាតុ​ញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន (ICE) ទម្ងន់​១៩៨៨,៦​ក្រាម​។​

​ដោយឡែក​មួយ​ករណី​ទៀត កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៣) សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ដឹកនាំ​ដោយ​ផ្ទាល់​លោក​ឧត្តមសេនីយ៍ទោ ទ្រ​ស សុខ​ជា នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដោយ​មាន​ការសម្របសម្រួល​ពី​លោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ នៅ​ចំណុច​ក្នុង​ផ្ទះ​ជួល លេខ​១៣​អា ផ្លូវ​៦១៤ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ លទ្ធផល​ឃាត់ខ្លួន​ជន សង្ស័យ​ម្នាក់​ឈ្មោះ ផន ពិសី ភេទ​ស្រី អាយុ​២២​ឆ្នាំ ចាប់​យក​វត្ថុតាង សារធាតុ​ញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន (ICE) ទម្ងន់​១០២៩,៧៩​ក្រាម​, ថ្នាំ​គ្រាប់​មេតំ​ហ្វេ​តា​មីន (WY) ១០៩,០៥​ក្រាម និង​ជញ្ជីង​ថ្លឹង​០២​គ្រឿង​។​

​ឆ្លង​តាម​ការស្រាវជ្រាវ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​បូរី​ឡាយ​គង់ សង្កាត់​ដង្កោ ខណ្ឌដង្កោ កម្លាំង​ជំនាញ​បាន​បន្ត​ឈានទៅ​ចាប់ខ្លួន បក្សពួក​ម្នាក់​ទៀត ឈ្មោះ វិន ច​ន្ធី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បាន​ចាប់យក​វត្ថុតាង មេតំ​ហ្វេ​តា​មីន (ice) ៩៩៩,៦៦​ក្រាម​ទៀតផង សរុប​មេតំ​ហ្វេ​តា​មីន សរុប​២១៣៨.៥​ក្រាម ក្នុងនោះ ICE ២០២៩,៤៥​ក្រាម និង WY ១០៩,០៥​ក្រាម​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×