Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នេះ​បាន​ហៅថា មហា​គ្រួសារ​មែន ព្រោះ​មាន​សមាជិក​ដល់​ទៅ​… ជាង ៣០០​នាក់​!

spot_img

​លោក Pavel Semenyuk អាយុ ៨៧​ឆ្នាំ តែង​សុ​បិន្តប្រាថ្នា​ចង់មាន​ក្រុមគ្រួសារ​កុះក​រមួយ ហេតុនេះ​លោក​ពិតជា​រីករាយ​ក្រៃលែង​គ្រា​ភរិយា បាន​បង្កើន​កូន​ឲ្យ​លោកដ​ល់​ទៅ​… ១៣​នាក់ ។​

លោក Pavel Semenyuk ទទួល​លិខិត​បញ្ជាក់​ថា មាន​កូនចៅ​ច្រើន​ជាង​គេ​នៅ​ប្រទេស​អ៊ុ​យក្រែន ។​

​បន្ទាប់​មក​កូនៗ​ក៏​រៀបការ រួច​ចៅៗ​ក៏​រៀបការ​… ធ្វើឲ្យ​ពេលនោះ​លោក​មាន​កូនចៅ​សរុប ៣៤៦​នាក់ កូន ១៣​នាក់ ចៅ ១២៧​នាក់ ចៅទួត ២០៣​នាក់ និង​ចៅលួត ៣​នាក់ ។ សមាជិកគ្រួសារ​ក្មេង​បំផុត អាយុ​ទើបតែ ២​សប្តាហ៍ ។​

​មហា​គ្រួសារ​នេះ​រស់នៅ​ភូមិ Dobroslav តំបន់ Odessa Oblast ភាគខាងត្បូង​អ៊ុ​យក្រែន -​នេះ​បើ​តាម MSN ។​

​លោក Semenyuk ជា​កម្មករសំណង់​ម្នាក់​បាន​ចូលនិវត្តន៍ ចែករំលែក​ថា ៖ គ្រួសារ​ខ្ញុំ​ពេល​ណា​ក៏​រីករាយ​ដែរ ។ ប៉ុន្តែ​ការលំបាក​បំផុត​របស់​ខ្ញុំ​គឺ​មិនដឹង​ធ្វើ​បែបណា ដើម្បី​អាច​ចាំ​ឈ្មោះ​ចៅៗ​ទាំងអស់​! ។ លោកតា សារភាពថា ខ្ញុំ​ចាំតែ​ឈ្មោះ​អា​ធំៗ​ទេ ចំណែក​អាតូចៗ​លែង​ចាំ​ហើយ​! ។​

​រៀង​រាល់​ពេល​សមាជិក​គ្រួសារ​ម្នាក់​រៀប​គូស្រករ​នោះ សមាជិក​ដទៃ​ទៀត​នឹង​រួម​គ្នា​សាងសង់​ផ្ទះ​ឲ្យ​១​ខ្នង ជា​ចំណងដៃ ។ វា​ក៏​ពុំមែន​ជា​កិច្ចការ​លំបាក​ដែរ ព្រោះ​កូន​ប្រុសៗ ស្ទើរ​ទាំងអស់​បន្ត​អាជីព​របស់​ឪពុក​គឺ​ជាងសំណង់ ។​

​មហារ​គ្រួសារ​លោក Semenyuk

​ចំពោះ​គ្រួសារ​គាត់​ព្រឹត្តិការណ៍​តូច​មួយ​ជា​អាទិ៍ ថ្ងៃកំណើត មង្គលការ ក៏​ជា​ព្រឹត្តិការណ៍​មួយ​ផ្អើល​អស់​គេឯង ។ កូនស្រី​វ័យ ៦៦​ឆ្នាំ Vira Semenyuk ឲ្យដឹងថា ៖ ពួក​យើង​ត្រូវ​រួមដៃគ្នា ដើម្បី​ដាំ​ស្ល​ម្ហូប​ជា “​ច្រើន​សន្ធឹកសន្ធាប់​” ។​

​ពេលនេះ​អង្គការ​កត់ត្រា​ឯតទគ្គ​កម្ម​ជាតិ​អ៊ុ​យក្រែន កំពុង​បំពេញ​បែបបទ​ស្នើសុំ “​ឯ​កតទ​គ្គកម្ម​ហ្គី​ណេ​ស​” ៕ ចន្ទ្រា​

spot_img
×