Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងសាមគ្គីគ្នាពិតជា​អស្ចារ្យណាស់ ទោះ​ត្រូវ​ជួបឧបសគ្គ​យ៉ាងណា​!!​ (វីដេអូ)

spot_img

​ការ​រើ​ផ្ទះ​ពី​កន្លែងចាស់ ទៅកាន់​កន្លែង​ថ្មី យូរៗ​ម្តង យើង​ធ្លាប់​បានឃើញ​គេ​ធ្វើឡើង ជាពិសេស​នៅតាម​តំបន់​ជនបទ​ស្រុកស្រែ ។ ក្នុងករណី​រំកិល​ផ្ទះ​ម្តងៗ នោះ​ម្ចាស់ផ្ទះ​តែង​រក​ជំនួយ​ពី​អ្នកជិតខាង​របស់ខ្លួន​រាប់សិប​នាក់ ដើម្បី​ពួកគេ​រួម​កម្លាំង​គ្នា​រំកិល​ទៅតាម​ជំហាន​គីង​គក់ ។​

​ផ្ទះ​បូរាណ​មួយ​ស្ទើរតែ​លែងមាន​វត្តមាន ដែលមាន​វ័យ​ចំណាស់ ៨០ ឆ្នាំ និង​មាន​ទម្ងន់ ៦ តោន ត្រូវបាន​ពួក​អ្នកភូមិ​មួយ​ហ្វូង​ធំ មកពី Kampung Labu Kubong នៅក្នុង Kuala Kangsar បានសម្រេច​ចិត្ត​ធ្វើការ​រួមគ្នា ដើម្បី​រំកិល​វាពី​ទីតាំង​ចាស់ ទៅកាន់​ទីតាំង​ថ្មី ។​

​យោងតាម​អ្នករៀបចំ​កម្មវិធី លោក Meor Samudin ផ្ទះមួយ​ដោយ​ត្រូវបាន​ចាត់ទុកជា​ផ្ទះ​គំរូរ ដែល​ត្រូវបាន​សាងសង់ឡើង​ជាមួយ​ស្នាដៃ​ស្ថាបត្យកម្ម​ពី​បូរាណ​ដ៏​អស្ចារ្យ និង​នៅតែ​រឹងមាំ​ដ៏​ល្អ​បំផុត ហេតុនេះ វា​គួរតែ​ត្រូវបាន​រក្សាទុក និង​ប្រែក្លាយជា​មជ្ឈមណ្ឌល​ទាក់ទាញ​ភ្ញៀវទេសចរ​មួយ នៅក្នុង​ភូមិ Labu Kubong ។​

​ថ្វីបើ​ការធ្វើដំណើរ​មាន​ចម្ងាយ​ត្រឹមតែ ១៥០ ម៉ែត្រ ក៏ដោយ តែ​ការខិតខំ​រួម​កម្លាំង​គ្នា​រំកិល​នេះ បាន​ប្រើពេល​អស់ ៤ ម៉ោង ទើប​ចប់​ទាំងស្រុង ជាមួយ​ការ​រំកិល​យឺតៗ ឆ្លងកាត់​ឧបសគ្គ​ដូចជា​លូទឹក និង​កាត់​ប្រឡាយ​នៅតាម​ផ្លូវ​ដំណើរ ។​

​និស្សិត​មក​ប្រហែល ១០០ នាក់ មកពី Universiti Teknologi Petronas (UTP) និង Universiti Sultan Azlan Shah (USAS) បានរួម​សហការគ្នាជាមួយ​និស្សិត​មកពី Pusat Tahfiz (​ថៃ​) ៤០ នាក់ ដើម្បី​រំកិល​ផ្ទះ​បូរាណ​នេះ ។​

​ម្ចាស់ផ្ទះ​នេះ​ឈ្មោះ Rokiah Salim ត្រូវ​បានដឹង​បានទទួល​មរណៈភាព​នៅ​ចុងឆ្នាំ​១៩៨០ ហើយ​ផ្ទះ​នេះ​ពុំមាន​មនុស្ស​នៅទេ អស់​រយៈពេល ៣០ ឆ្នាំ មកនេះ ។

​ចៅស្រី​របស់​ម្ចាស់​នេះ ឈ្មោះ Ruzimah Abdul Rahman បាន​និយាយថា​៖ «​គ្រួសារ​ខ្ញុំ និង​ខ្ញុំ​បាន​យល់ព្រម​ជាមួយ​គំនិត​រំកិល និង​រក្សាទុក​ផ្ទះ​នេះ សម្រាប់​អ្នក​ជំនាន់​ថ្មី​បានឃើញ​» ។​

​និស្សិត​ម្នាក់​មកពី UTP បាន​សម្តែង​ភាព​រំភើប​រីករាយ​ជាខ្លាំង ចំពោះ​ប្រពៃណី​រំកិល​ផ្ទះ​ដ៏​មិនធម្មតា​មួយ​នេះ​ថា​៖ «​ខ្ញុំ​ពិតជា​មានការ​ភ្ញាក់ផ្អើល នៅពេល​បានឃើញ​អ្នកភូមិ បាន​រួបរួម​កម្លាំង​សាមគ្គី​គ្នា​យ៉ាង​សស្រាក់សស្រាំ ដោយ​យក​ស្មា​របស់​ពួកគេ​លឺ​សែង​ផ្ទះ​ដ៏​ធំ​មួយ​រួច ព្រោះថា វា​ពិតជា​ពុំ​ងាយស្រួល​នោះទេ ក្នុងការ​ផ្លាស់​ទី​អ្វីមួយ​ធ្ងន់​បែបនេះ​» ៕ ចន្ទី​

spot_img
×