Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​Donald Trump សារភាពថា ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​អាក្រក់​»​ព្រោះតែ​អាមេរិក​ល្ងង់ខ្លៅ​»

spot_img

​ក្នុង​ប្រតិកម្ម​ថ្មី​បំផុត​មួយ ក្រសួងការបរទេស​រុស្ស៊ី​បាន​អះអាង​«​ឯកភាព​»​ជាមួយនឹង​ការលើកឡើង​របស់​ប្រធានាធិបតី​អាមេរិក Donald Trump នៅ​ថ្ងៃទី​១៦​កក្កដា មុន​ជំនួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​នៅ​Helsinki ថា ទំនាក់ទំនង​រុស្ស៊ី​-​អាមេរិក​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​ពុំ​ធ្លាប់មាន អាស្រ័យ​ដោយ​ភាព​«​ល្ងង់ខ្លៅ​»​របស់​អាមេរិក​។​

ប្រធានាធិបតី​រុស្ស៊ី Vladimir Putin(​ស្ដាំ​)​និង​ប្រធានាធិបតី​Donald Trump ក្នុងជំនួប​កំពូល​នៅ​Helsinki ប្រទេស​ហ្វាំ​ង​ឡង់​​ ថ្ងៃទី​១៦​កក្កដា​

​ទាក់ទិន​ដល់​ការវាយតម្លៃ​ទំនាក់ទំនង​ទ្វេភាគី​របស់​ប្រធានាធិបតី​Trump ដែល​សរសេរ​លើ Twitter របស់លោក ក្រសួងការបរទេស​រុស្ស៊ី​បាន​សរសេរ tweet «​យើងខ្ញុំ​បាន​ឯកភាព​»​នៅ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​។ ប្រធានាធិបតី​ត្រាំ​សរសេ​រ«​ទំនាក់ទំនង​របស់​យើង​ជាមួយ​រុស្ស៊ី​អាក្រក់​ពុំ​ធ្លាប់​ពុំ មាន​អាស្រ័យ​ដោយ​ភាពល្ងង់ខ្លៅ​របស់​អាមេរិក ហើយ​ពេលនេះ​គឺជា​យុទ្ធនាការ​ប្រមាញ់​រក​ធ្មប់​ទុច្ចរិត​ភូតកុហក​»​នេះ​ប្រហែល​ចង់​និយាយ​ដល់​ការស៊ើបអង្កេត​របស់​អយ្យ​ការ​ពិសេស Robert Mueller.​។​

​វាយតម្លៃ​អំពី​ជំនួប​ឯកជន​មុន​នោះ ថ្លែង​ក្នុង​ពិធី​លាង​សាយភោជន៍​និង​ធ្វើការ​បណ្ដើរ ប្រធានាធិបតី​Trump បានប្រកាសថា​ លោក​បាន​មាន​«​ការចាប់ផ្ដើម​មួយ​ល្អ ការចាប់ផ្ដើម​មួយ​ដែល​ល្អ​ណាស់​សម្រាប់​មនុស្ស​គ្រប់រូប​»​។​

​មុន​នោះ​សេត​វិមាន​គិតថា ជំនួប​ឯកជន​របស់​មេដឹកនាំ​ទាំងពីរ​អាច​ប្រ​ព្រឹ​ត្ដទៅ​ត្រឹម​៩០​នាទី​ប៉ុណ្ណោះ ប៉ុន្ដែ​ជាក់ស្ដែង​ជំនួប​នេះ​បានអូសបន្លាយ​ដល់​ទៅ​ជាង​២​ម៉ោង​៕

សូយន

spot_img
×