Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Putin ថ្លែង​សរសើរ​ជំនួប​កំពូល​ជាមួយ​Trump«​ជោគជ័យ​ខ្លាំងណាស់​»

spot_img

នៅថ្ងៃនេះ​មេដឹកនាំ​ទាំងពីរ​បាន​ពិភាក្សា​អំពី​បណ្ដា​បញ្ហា​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ស្ថានការណ៍​ស៊ី​រី​ក្នុងជំនួប​កំពូល​ដំបូង​…​។

តាម​AFP ដែល​ដកស្រង់​សម្ដី​លោក Putin ថ្លែង​ក្នុង​សន្និសីទកាសែត​រួម​ថា​«​ខ្ញុំ​ចាត់ទុក​កិច្ចពិភាក្សា​នេះ​ជោគជ័យ​ណាស់ ហើយ​មាន​សារប្រយោជន៍​ក្នុង​បរិយាកាស​ស្មោះស្ម័គ្រ​និង​ជាក់ស្ដែង​។​

ប្រធានាធិបតី​អាមេរិក​-​រុស្ស៊ី ធ្វើ​សន្និសីទកាសែត​រួម​នៅ​Helsinki ប្រទេស​ហ្វាំ​ង​ឡង់​

​លោក​Putin ក៏​បានឱ្យដឹងថា ប្រធានាធិបតី​អាមេរិក​Trump​បានលើកឡើង​ពី​ការចោទប្រកាន់ថា​រុស្ស៊ី​ចូល​អន្ដរាគមន៍​ក្នុងការ​បោះឆ្នោត ប្រធានាធិបតី​អាមេរិក​។ លោក​Putin​ពោល​៖ ខ្ញុំ​ត្រូវ​អះអាង​សាជាថ្មី​នូវ​រឿង​មួយ​ដែល​ខ្ញុំ​បាន​និយាយ​ច្រើនដង​មកហើយ ក្នុងនោះ​មាន​ទាំង​ពេលដែល​យើងខ្ញុំ​ជួបគ្នា​ជា​ឯកជន​ថា ប្រទេស​រុស្ស៊ី​មិនដែល​អន្ដរាគមន៍ ហើយ​គ្មាន​ពេលណា​ធ្វើ​អន្ដរាគមន៍​ទៅលើ​បញ្ហា​ផ្ទៃក្នុង​របស់​អាមេរិក ក្នុងនោះ​មាន​បញ្ហា​បោះឆ្នោត​។​

​លោក​Putin ពោល ៖​ច្បាស់លាស់​ណាស់​មនុស្ស​គ្រប់រូប​អាច​សម្លឹង​ឃើញ​ទំនាក់ទំនង​ទ្វេភាគី​កំពុង​ឆ្លងកាត់​ដំណាក់កាល​លំបាក​។​ប៉ុន្ដែ​ពុំមាន​មូលហេតុ​សត្យានុម័ត​ណា​សម្រាប់​ការលំបាក បរិយាកាស​តានតឹង​បច្ចុប្បន្ននេះ​ទេ​។

​ឆ្លើយតប​នឹង​សំណួ​រសួរថា តើ​លោក​ចង់ឱ្យ​លោក​Trump​ឈ្នះឆ្នោត​ដែរឬទេ​? លោក​Putin​និយាយថា​៖ ពិតជា​មាន ព្រោះ​ពាណិជ្ជករ​រូបនោះ​(​លោក​Trump) បាន​សន្យា​កែសម្រួល​ទំនាក់ទំនង​Washington និង Moscow ។​

​លោក​Putin​នូវបាន​ស្ងើចសរសើរ​កិច្ចប្រតិបត្តិការ​រវាង​កងកម្លាំង​សន្ដិសុខ​អាមេរិក​-​រុស្ស៊ី ។​លោក​បន្ដ​គាំទ្រ​កិច្ចសហប្រតិបត្ដិការ និង​ធានា​សុវត្ថិភាព​សន្ដិសុខ​បណ្ដាញ​ Internet។​

​ប្រមុខ​ការទូត​រុស្ស៊ី Sergei Lavrov នូវ​ឱកាស​នោះដែរ​បានឱ្យដឹងថា «​ល្អ​ជាង​ទាំង​ភាពល្អ​ឆ្នើម​»​ទៅទៀត ។

​គួររំលឹកថា​នេះ​ជា​ជំនួប​កំពូល​ដំបូង​ដែល​មេដឹកនាំ​ប្រទេស​ទាំងពីរ​បាន​ជួបគ្នា​គិត​តាំងពី​លោក​Trump​ក្លាយជា​ប្រធានាធិបតី​អ​មេ​រិ​កនៅ​ឆ្នាំ​២០១៧៕

សូយន

spot_img
×