Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រង់​បាន​ដង្កៀប​បង្កង​ប៉ាក​ដ៏​ធំ​សម្បើម អាច “​កាច់​បំបាក់​ដៃ​របស់​មនុស្ស​បាន​”

spot_img

នេះ​អាច​ជា​ដង្កៀប​របស់​បង្ក​ង​ប៉ាក​ដ៏​ធំ ព្រោះ​វា​មាន​បណ្តោយ​ប្រវែង 90cm អាយុកាល​ប្រមាណ ៥០​ឆ្នាំ ហើយ​មាន​ទម្ងន់​ដល់​ទៅ​…8kg។​

​​តាម The Sun ប្រជា​នេសាទ​អង់គ្លេស​ម្នាក់​ពិតជា​ស្រវាំងភ្នែក ក្រោយ​ពេល​ឃើញ​ដង្កៀ​បង្កង​ប៉ាក “​ធំ​ដល់​ម្លឹង​” -​ពោល​គឺ​៣​ដង​ប្រៀប​នឹង​ដង្កៀប​បង្កង​ប៉ាក​ដែល​គេ​ធ្លាប់​ប្រទះឃើញ​។ ប្រភព​ដដែល​ឲ្យដឹងថា លោក Shaun Krijnen អាយុ​៤៦​ឆ្នាំ បាន​ប្រទះឃើញ​ដង្កៀប​ប្រវែង 20cm នេះ ក្នុង​សំណាញ់​នេសាទ​តំបន់​សមុទ្រ​របស់ខ្លួន នា​តំបន់ Wales ចក្រភព​អង់គ្លេស​។ The sun ដដែល​ប្រមើល​ឃើញថា ដង្កៀប​ធំ​យ៉ាងនេះ វា​អាច​កៀប​បំបែក​កំប៉ុង​កូកាកូឡា ឬ​កដៃ​មនុស្ស​ធំ​ម្នាក់​បាន​។​

ដង្កៀប​របស់​វា​ប្រវែង​ដល់​ទៅ 20cm.

ក្រុម​អ្នកជំនាញ​បាន​ប៉ា​បន់​ស្មានថា ដង្កៀប​នេះ​ជា​របស់​បង្កង​ប៉ាក “​យក្ស​” មាន​ប្រវែង 90cm អាយុ​៥០​ឆ្នាំ និង​ទម្ងន់​ជិត ៨​គី​ឡូ​។​

​ដង្កៀប​វា​នេះ​ប៉ុន​បង្កង​ប៉ាក​ធម្មតា​មួយ​ក្បាល​

​ប្រជា​នេសាទ​ឈ្មោះ Shann ដែលជា​អ្នក​ប្រទះ​ឃើញ​មុនគេ​ពោលថា ៖ “​ខ្ញុំ​ពុំ​អាច​ជឿ​ថា មាន​ដង្កៀប​ធំ​ដល់​ទៅ​ប៉ុន​នោះឡើយ​”​។ ខ្ញុំ​ប្រកប​របរ​នេសាទ ២៣​ឆ្នាំ​មកហើយ ហើយ​ក៏​ធ្លាប់​ឃើញ​ដង្កៀប​ធំៗ​ច្រើន​ដែរ តែ​ពុំ​ដល់​ថ្នាក់​ធំ​បែប​នេះ​ទេ​។ វា​ប្រហែលជា​ស្តេច​បង្កង​ប៉ា​កនៅ​តំបន់​សមុទ្រ​នេះ កាល​ពី​វា​នៅរស់​។​

​ក្រៅពី​ដង្កៀប Shann ក៏​ប្រទះឃើញ​សំណាក​បង្កង​ប៉ា​កមួយ​យ៉ាង​ធំ​ដែរ ហើយ​ធម្មតា​បង្កង​វា​ជា​ប្រភេទ​សត្វ “​សក​” តាម​វេលា​កំណត់​អំឡុង​ពេល​វា​ធំ​ឡើងៗ​នោះ​។​

ដង្កៀប​ប្រវែង​នេះ​ទើប​អ្នកឯកទេស​ប៉ាន់ស្មាន​ថា វា​មាន​បណ្តោយ 90cm ទម្ងន់ 9kg ហើយ​អាយុ​៥០​ឆ្នាំ​។​

​បណ្ឌិត Charlie Ellis អ្នក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ចិញ្ចឹម​បង្កង​ប៉ា​កនា​ប្រទេស​នេះ នៅ Padstow ពោលថា ៖ “​បង្កង​ប៉ា​កមាន​ដង្កៀប​ទំហំ​ប៉ុន​នេះ គឺ​វា​ពុំ​ធម្មតា​ឡើយ​។ កាន់តែ​ភ្ញាក់ផ្អើល​ទៀត ព្រោះ​វា​ពុំ​ដែល​ជាប់​សំណាញ់​របស់​ប្រជា​នេសាទ​ម្តង​ណា​សោះ ច្រើន​ឆ្នាំ​កន្លងមកនេះ​។ “​វា​ប្រាកដ​ជា​ធំ​ណាស់​ហើយ​អាច​តដៃ​ជាមួយ​អ្វី​គ្រប់​យ៉ាង​។ រីករាយ​ព្រោះ​ដឹងថា វា​កំពុង​រស់នៅ​តំបន់​សមុទ្រ​៕ សូ​យ​ន​

 

spot_img
×