Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Trump និយាយថា សហ​ប្រតិ​ប​ត្ដិ​ការ​ជាមួយ​រុស្ស៊ី​គឺជា​រឿង​ល្អ ពុំមែន​ជា​រឿង​អាក្រក់​ទេ​

spot_img

​តាម Reuters ប្រធានាធិបតី​Trump បាន​ថ្លែង​ក្នុង​សន្និសីទ​កំពូល​ថា​៖«​ខ្ញុំ​គិតថា ចុងក្រោយ​យើងខ្ញុំ​មាន​ទំនាក់ទំនង​ពិសេស​មួយ​។ ខ្ញុំ​ធ្លាប់បាន​និយាយ ហើយ​ជឿថា មនុស្ស​គ្រប់គ្នា​បានដឹង​កិច្ចសហប្រតិបត្ដិការ​ជាមួយ​រុស្ស៊ី​គឺជា​រឿង​ល្អ ពុំមែន​ជា​រឿង​អាក្រក់​ទេ​។​

​មេដឹកនាំ​មហាអំណាច​ទាំងពីរ​ចាប់ដៃគ្នា​ក្នុងជំនួប​កំពូល​នៅ​Helsinki ប្រទេស​ហ្វាំ​ង​ឡង់ ថ្ងៃ​១៦​ខែកក្កដា​

​លោក​Trump ឱ្យដឹង​បន្ថែមថា ប្រការ​សំខាន់បំផុត​នោះ​គឺ​យើងខ្ញុំ​មាន​កិច្ចការ​ជាច្រើន​សម្រាប់​ពិភាក្សាគ្នា​។​ហើយ​បើតាម​លោក​ឱ្យដឹង គឺ​មេដឹកនាំ​ទាំងពីរ បានធ្វើការ​ពិភាក្សា​អំពី​រឿង​គ្រប់យ៉ាង តាំងពី​ពា​ណិ​
​ជ្ជ​កម្ម យោធា និង​ប្រទេស​ចិន​។ យើងខ្ញុំ​បាន​និយាយ​បន្ដិច​ដែរ​អំពី​ប្រទេស​ចិន​និង​មិ​ត្ដ​ភក្ដិ​រួម​របស់​យើង​គឺ​លោក Xi Jinping​។​

​លោក​Trump សង្កត់ធ្ងន់ថា​៖ ខ្ញុំ​ពិតជា​គិតថា​ពិភពលោក​នេះ​ចង់ឃើញ​ប្រទេស​ទាំងពីរ​សហការគ្នា​។ យើងខ្ញុំ​គឺជា​មហាអំណាច​នុយក្លេអ៊ែរ​ពីរ​ដែល​កាន់កាប់​អាវុធ​នុយក្លេអ៊ែរ​ប្រមាណ​៩០​ភាគរយ​នៅលើ​ពិភពលោក ហើយ​នេះ​គឺជា​រឿង​មិនល្អ​ទេ គឺជា​រឿង​អាក្រក់​។​

​នៅ​វគ្គ​បញ្ចប់​នៃ​សុន្ទរកថា លោក​Trump បាន​សម្ដែង​ក្ដី​សង្ឃឹមថា​ក្រុង​Washington និង Moscow អាច​នឹង​នាំយក​ចម្លើយ​សម្រាប់ បញ្ហាសំខាន់ៗ​របស់​ពិភពលោក​ក្រោយ​ជំ​នូ​ប​កំពូល​ជាមួយ​លោក​Putin​។​យ៉ាងណាក្ដី លោក​ពុំបាន​និយាយ​ដល់​ប្រធានបទ​ដែល​គេ កំពុង​ចាប់អារម្មណ៍​ផ្សេងទៀត ជាអាទិ៍​បិ​ប​ត្តិ​នៅ​អ៊ុយ​ក្រែ​ន​, ស៊ី​រី NATO ឬ​កូរ៉េខាងជើង​៕សូយន

spot_img
×