Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មូលហេតុ​៣ ដែល​Trump លើកសំណើ​ប្រជុំ​បិទទ្វារ​ពីរ​នាក់លោក​Putin

spot_img

មន្ដ្រី​អាមេរិក​ម្នាក់​ទើប​ទម្លាយ​មូលហេតុ​៣​ដែល​សេត​វិមាន​បានស្នើ​ឱ្យមាន​កិច្ចប្រជុំ​រវាង​មេដឹកនាំ​ទាំងពីរ​នៅមុន​ពេល​ឈាន ចូល​កិច្ចប្រជុំ​រួម​រវាង​ប្រតិភូ​ប្រទេស​ទាំងពីរ​។

ប្រធានាធិបតី​Trump និង​ប្រធានាធិបតី​Putin បណ្ដើរគ្នា​ចូល​បន្ទប់​កិច្ចប្រជុំ​តែ​ពីរ​នាក់​

​តាម​CNN មន្ដ្រី​ខាងលើ​និយាយថា សំណូមពរ​នោះ​ត្រូវបាន​សេត​វិមាន​លើកឡើង​តាំងពី​កិច្ចចរចា​ត្រៀម​ជំនួប​កំពូល​លើក​ទី​១​ម្ល៉េះ​។​

​លោក​Trump បាន​សំណូមពរ​ជួប​ជា​ឯកជន​តែ​ពីរ​នាក់ ព្រោះថា វា​នឹង​ជួយ​ឱ្យ​មេដឹកនាំ​ទាំងពីរ​វាយតម្លៃ​អំពី​គ្នា​ទៅវិញទៅមក​ល្អ​ជាង ជួយ​អភិវឌ្ឍ​ចំណងទាក់ទង​ឯកជន​ប្រសើរ​ជាង​។​លោក​Trump​ក៏​ធ្លាប់បាន​ប្រជុំ​តែ​ពីរ​នាក់​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-un នៅ​សិង្ហ​បុរី ព្រោះតែ​មូលហេតុ​ដូចគ្នា​ខាងលើ​។​

​មុន​នោះ លោក​Trump​ធ្លាប់​សម្ដែង​ការខឹង​សម្បា​យ៉ាងខ្លាំង​ចំពោះ​ព័ត៌មាន​បែកធ្លាយ​ជុំវិញ​ជំនួប​រវាង​លោក​និង​បណ្ដា​មេដឹកនាំ​បរទេស​ផ្សេងទៀត​។​ហេតុ​នេះឯង តាំងពី​ដើមទី លោក​Trump បាន​ប្រាប់​ទៅ​ជំនួយការ​ទាំងឡាយ​ថា លោក​មិន​ចង់ឱ្យ​ព័ត៌មាន​រំញោច​ក្នុងជំនួប​រវាង​លោក​និង​មេដឹកនាំ​រុស្ស៊ី​ត្រូវ​បែកធ្លាយ​ឡើយ​។​

​នៅមាន​មូលហេតុ​សំខាន់​មួយទៀត គឺ​លោក​ចង់​ប្រជុំ​បិទទ្វារ​ជាមួយ​លោក​Putin ព្រោះ​មិន​ចង់ឱ្យ​ក្រុម​ជំនួយការ​«​ដែល​គុំកួន​រុស្ស៊ី​»​ធ្វើឱ្យ​កិច្ចចរចា​ត្រូវ​រអាក់រអួល ឬ​អាច​បរាជ័យ​តែម្ដង​៕

សូយន

spot_img
×