Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផ្អាក​ការធ្វើ​ចរាចរ​លើ​ផ្លូវជាតិ​លេខ​៤ នៅ​ចំណុច​គីឡូម៉ែត្រ​១០៦-១០៧ ជា​បណ្តោះអាសន្ន ដោយសារ​ទឹកជំនន់​ហូរ​កាត់​ផ្លូវ​

spot_img

​ព្រះសីហនុ ​៖ នៅ​ព្រឹក​ថ្ងៃទី​១៧​ ខែកក្កដា​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានបញ្ជាក់​ថា “​ទិដ្ឋភាព​ផ្លូវ​ជាតិ​លេខ ៤ ត្រង់​ចំណុច​ស្ពាន​អូរ​គគី (​គីឡូម៉ែត្រ​លេខ ១០៦-១០៧) ដែល​ត្រូវបាន​ទឹក​ជន់​ហូរ​កាត់​ពីលើ​ផ្លូវ​ប្រវែង​ជាង ១០០ ម៉ែត្រ នា​ព្រឹក​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ ។ ការធ្វើ​ចរាចរ​ឆ្លងកាត់ ត្រូវបាន​អាជ្ញាធរ ផ្អាក​ជា​បណ្តោះអាសន្ន “​។​

​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ បានសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន ការធ្វើ​ចរាចរ​លើ​ផ្លូវ​ជាតិ​លេខ​៤ ព្រោះ​តែ​ស្ថានភាព​ទឹកជំនន់ បាន​ហូរ​កាត់​ផ្លូវ​ស្ពាន​គួរឲ្យ​បារម្ភ​។​

​របាយការណ៍​របស់​ស​ម​ត្ថ​កិច្ច​ខេត្ត​ព្រះសីហនុ បានបញ្ជាក់​ថា នៅ​ព្រឹក​នេះ​នៅ​ចំណុច​ស្ពាន​អូរ​គគីរ ព្រំប្រទល់​ខេត្ត​កំពង់ស្ពឺ ស្ថិតនៅ​ភូមិ​ស្ទឹងច្រាល ឃុំ​អូ​បាក់​រទេះ មាន​ករណី​ជំនន់​ទឹកភ្លៀង​ហូរ​កាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១០៦-១០៧ មាន​កម្ពស់​លើ​ស្ពាន​ប្រហែល​១​ម៉ែត្រ មាន​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​កំពុង​ហូរ​កាត់​ផ្លូវ​។ ពេល​នេះ​ចរាចរណ៍ ត្រូវបាន​ផ្អាក​បណ្តោះអាសន្ន​សិន​។​

​នៅពេលនេះ នៅ​ចំណុច​ទឹក​ហូរ​កាត់​ខាងលើ កម្លាំង​សមត្ថកិច្ច​កំពុង​រៀបចំ​សណ្តាប់ធ្នាប់ ហើយ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កំពង់ស្ពឺ បាន​ឯកភាព​សម្រេច​ផ្អាក​ចរាចរណ៍​ជា​បណ្តោះអាសន្ន​ ៕ ​ដោយ ​៖​ កូឡាប​

 

spot_img
×