Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដកហូត​ម៉ា​ទឹកកក ១៩​កញ្ចប់ និង​ដាវ ៥​ដើម​

spot_img

​កំពង់ស្ពឺ​ ៖ កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ក្រុង​ច្បារមន ចុះបង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២ នាក់ និង​បាន​ដកហូត​វត្ថុតាង​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន ១៩​កញ្ចប់ និង​ដាវ​ចំនួន ៥​ដើម​។​

​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ក្រុង​ច្បារមន បានឲ្យដឹងថា នៅ​រសៀល​ថ្ងៃ​ទី ១៥ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​សំណង់​ សង្កាត់រ​កា​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន ដោយ​មាន​ការអនុញ្ញាត​ ​និង​បញ្ជា​ដោយ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ​បាន​ចុះ​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២​នាក់​មាន ឈ្មោះ ជួន យី ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ​ ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ចំ​បក់ ឃុំ​វល្លី​ស ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ និង​ឈ្មោះ ហឿន វុទ្ធី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ​ ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​/​ឃុំ ជាមួយគ្នា រួមទាំង​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន ១៩​កញ្ចប់ ស្មើនឹង​១០,១០​ក្រាម ជញ្ជីង​ថ្លឹង​ថ្នាំ​ចំនួន ១ ថង់​ច្រកថ្នាំ​ចំនួន ៥៧៧​ថង់ ដែកកេះ​ចំនួន ១៣ ដប​ជក់​ថ្នាំញៀន​ចំនួន ៦ ទូរស័ព្ទ​ចំនួន ១​គ្រឿង​ ​និង​ដាវ​ចំនួន ៥​ដើម ។​

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​មូលដ្ឋាន​ក្រុង​ច្បារមន បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×