Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រពើ​៣០០​ក្បាល​ត្រូវបាន​កាប់សម្លាប់​ដើម្បី​សងសឹក​សាច់ញាតិ​ត្រូវស្លាប់​ដោយសារ​ពួកវា​

spot_img

កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ សមត្ថកិច្ច​ឥណ្ឌូណេស៊ី​ឱ្យដឹងថា ហ្វូងមនុស្ស​យ៉ាងច្រើន​កុះករ​បាន​កាន់ដំបង​និង​កាំបិត​បានសម្លាប់​ក្រពើ​អស់​៣០០​ក្បាល ដើម្បី​សងសឹក​ឱ្យ​ពលរដ្ឋ​ក្នុងភូមិ​ម្នាក់​ត្រូវ​ក្រពើ​មួយ​ក្បាល​ខាំ​ហែក​ស្លាប់​។​

ខ្មោច​ក្រពើ​ត្រូ​វកាប់សម្លាប់​គរ​លើ​គ្នា​

​បណ្ដា​រូបភាព​ដែល​ថត​បាន​ពី​កន្លែងកើតហេតុ បង្ហាញឱ្យឃើញ​ក្រពើ​រាប់រយ​ក្បាល​ត្រូវ​កាប់​ងាប់​ក្នុង​ថ្លុកឈាម​គរ​ពីលើ​គ្នា​ក្នុង​ខេត្ដ​Papua។

​តាម​Channel NewsAsia​ហេតុការណ៍​នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន បន្ទាប់ពី​ពិធី​បុណ្យសព​បុរស​អាយុ​៤៨​ឆ្នាំ​ម្នាក់ ដែល​ត្រូវ​ក្រពើ​ខាំ​ហែក​ស្លាប់​ក្នុងពេល​គាត់​កំពុង​កាត់​ស្មៅ​ឱ្យ​សត្វពាហនៈ​។​

​មេដឹកនាំ​ស្ថាប័ន​អភិរក្ស​ធនធានធម្មជាតិ Basar Manullang ភាគ​ខាងលិច Papua ឱ្យដឹងថា កម្មករ​នៅ​ស​កិ​ដ្ឋា​ន​ចិញ្ចឹម​ក្រពើ​ម្នាក់​បា​ម​ឮ​សម្រែក​សុំ​ឱ្យគេ​ជួយ​ ហើយ​ពេល​គាត់​រត់​សំដៅទៅ​ទីនោះ​ក៏​ឃើញ​ក្រពើ​មួយ​ក្បាល​កំពុង​ខាំ​ហែក​បុរស​ម្នាក់​។​

​លោក​ឱ្យដឹង​បន្ថែមថា ពួកគេ​មានការ​ខឹងសម្បា​យ៉ាងខ្លាំង​ពេលដែល​កសិដ្ឋាន​នេះ​កសាង​នៅ​កៀក​ប្រជុំជនដែល​ក្រុមគ្រួសារ​ជនរងគ្រោះ​និង​មនុស្ស​រាប់រយ​នាក់​រស់នៅ​។​ក្រោយពេល​កើតហេតុ​ភ្លាម ពលរដ្ឋ​ក្នុង​ប្រជុំ​ជននេះ​បាននាំគ្នា​ទៅកាន់​ប៉ុស្ដិ៍​ប៉ូលិស ហើយ​ពូកគេ​បានត្រឹមតែ​ការសន្យា​ថា​ម្ចាស់​កសិដ្ឋាន​នឹង​សង​ជំងឺ​ចិ​ត្ដ​។​

​បែបនេះ ធ្វើឱ្យ​ពួកគេ​មិន​សប្បាយ​ចិ​ត្ដ​ហើយក៏​កែណ​គ្នា​យក​ទាំង​ដំបង​និង​កាំបិត​ចូលទៅ​កាប់សម្លាប់​ក្រពើ​អស់​២៩០​ក្បាល​។​

​ប៉ូលិស​និយាយថា ពលរដ្ឋ​មាន​ចំនួន​ច្រើនពេក ធ្វើឱ្យ​ពួកគេ​គ្មាន​សមត្ថភាព​នឹង​រារាំង​ឡើយ​៕​

សូយន

spot_img
×