Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ​.​ជ​.​ប មិន​អាច​ធ្វើ​វិសោធនកម្ម​លើ​ចំណុច ៨.១១.១ តាម​ការស្នើសុំ​របស់ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​

spot_img

​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃ​ទី​១៦​ខែកក្កដា​នេះ បាន​លិខិត​ជម្រាបជូន លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ករណី​សំណើ​សុំ​ធ្វើ​វិសោធនកម្ម​ចំណុច ៨.១១.១ នៃ​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​។​

​គ​.​ជ​.​ប បានប្រកាសថា បន្ទាប់ពី​បាន​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​លើ​ទិដ្ឋភាព​ច្បាប់ និង​ទិដ្ឋភាព​បច្ចេកទេស​ដែល​ជា​បទពិសោធន៍ នៃ​ការអនុវត្ត​ការងារ​បោះឆ្នោត​កន្លងមក គ​.​ជ​.​ប មិន​អាច​ធ្វើ​វិសោធនកម្ម​លើ​ចំណុច ៨.១១.១ តាម​ការស្នើសុំ​បានឡើយ​។ ការសម្រេច​របស់​គ​.​ជ​.​ប គឺ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់ និង​បទពិសោធន៍​នានា​កន្លង​មក ។ ការតម្រូវ​ឲ្យ​អ្នកបោះឆ្នោត​គូសសញ្ញា​ធិ​ក តែមួយគត់ ដើម្បី​គាំ​ត្រ​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត គឺ​មិន​ឆ្លុះបញ្ចាំង​អំពី​បទ​ប្បញ្ញ​តិ្ត​ក្នុង​កថាខណ្ឌ​ទី​២ នៃ​មាត្រា ១០៥​និង​មាត្រា​១២០ ដែល​កំណត់​អំពីរ​បៀ​ស​គូស​លើ​សន្លឹកឆ្នោត ដែល​ត្រូវ​ចាត់ទុក​ជា​បានការ តាមរយៈ គំនូស​សញ្ញា​។ តាម​ស្មារតី​នៃ​បទ​ប្បញ្ញត្តិ​នេះ គ្មាន​បាន​ចែង​តម្រូវឲ្យ​អ្នកបោះឆ្នោត​ត្រូវតែ​គូសញ្ញា​ធិ​ក តែមួយ​គត់​នោះ​ឡើយ មានន័យ​ថា ច្បាប់​អនុញ្ញាតិ​ឲ្យ​អ្នក​បោះឆ្នោតគូ​សញ្ញា​គាំទ្រ​ទូទៅ​នៅ​លើ​សន្លឹកឆ្នោត វៀរលែងតែ​គំនូស​សញ្ញា​ទាំងឡាយណា ដែល​ធ្វើឲ្យ​គេ​ស្គាល់​បាន​នូវ​អត្តសញ្ញាណ របស់​អ្នកបោះឆ្នោត ដូច​ចែង​ក្នុង​ចំណុច​៣ នៃ​កថាខណ្ឌ​ទី​៣ មាត្រា ១២០ នៃ​ច​.​ប​.​ត​.​រ​។ ការទទួលយក​ជា​បានការ​នូវ​គំនូស​សញ្ញា​គាំទ្រ​ជាទូទៅ នេះ ត្រូវបាន​អនុវត្ត​តាំង​ពី​ការបោះឆ្នោត​សភាធម្មនុញ្ញ ឆ្នាំ​១៩៩០ ដែល​រៀបចំឡើង​ដោយ​អ៊ុនតាក់ មកម្ល៉េះ ហើយ​បទពិសោធន៍​ដ៏​ល្អ​នៃ​គំនូស​សញ្ញា​គាំទ្រ​ជា​ទូទៅ​នេះ ក៏​ត្រូវ​បាន​បន្ត​អនុវត្ត​សម្រា់ប​ការបោះឆ្នោត ក្រោយៗ​ទៀត ក្នុង​គោលបំណង​ធានា​ការពារ​សំឡេង​គាំទ្រ​របស់​អ្នកបោះឆ្នោត ក្នុង​បរិបទ​នៃ​ប្រទេស​កម្ពុជា​យើង​។​

​លោក​ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត “​ស្ថិត​ក្នុង​លក្ខខណ្ឌ​ដែល​គ​.​ជ​.​ប បាន​កំណត់​នេះ គឺ​មិន​ធ្វើឲ្យប៉ះពាល់​ដល់​ការសម្ងាត់​នៃ​ការ​បោះឆ្នោត ដូច​មានចែង​ក្នុង​មាត្រា ១០៦ នៃ​ច​.​ប​.​ត​.​រ ទេ​។ ជន​ណា​ដែល​ព្យាយាម​ដោយ​ទុច្ចរិត ក្នុង​គោលបំណង​កត់សម្គាល់ ដើម្បី​ឲ្យដឹងថា​អ្នក​បោះឆ្នោតណា​ម្នាក់ ឬ​ច្រើន​នាក់ បាន​បោះឆ្នោត​ឲ្យ​គណបក្សនយោ​បាយ​ណាមួយ នឹង​ត្រូវ​ទទួល​ការព្រមាន​ពី​ប្រធាន​ការិយាល័យ​រាប់​សន្លឹកឆ្នោត​។ ក្នុង​ករណី​នៅ​តែ​ធ្វើ​សកម្មភាព​ដដែល​ឡើងវិញ ជា​លើក​ទី​២ នឹង​ត្រូវ​ចាត់ទុក​ថា​ជា​ការរំលោភ​លើ​គោលការណ៍​សម្ងាត់​នៃ​ការបោះឆ្នោត ហើយ​ជន​ដេល​មាន​ការពាក់ព័​ន្ធ​ត្រូវបណ្តេញ​ចេញពី​ការិយាល័​យរាប់​សន្លឹកឆ្នោត នឹង​ត្រូវ​ទទួលទោស​ស្របតាម​ច្បាប់​ស្តីពី​ការបោះឆ្នោត​”​។​

​ជាមួយ​ករណី​នេះ​ដែរ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ក៏​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការធ្វើ​សន្និសីទ​សារព័ត៌មាន ស្តីពី​ជំហរ​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ចំពោះ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​កម្ពុជា ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៩​ខែកក្កដា នៅ​វិមាន​ពិភព​ថ្មី​សែន​សុខ ៕ ​ដោយ ​៖ ​កូឡាប​

spot_img
×