Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្កួត​ឬ​ជា​ហ្នឹង​!! នារី​រូប​ស្អាត​កំពុង​ឈរ​មើល​ឆ្កែ​សុខៗ ស្រាប់តែ​បុរស​ម្នាក់​ដើរមក​ទាត់​១​ជើង និង​ថែម​១​កំភ្លៀង ដោយ​គ្មាន​ហេតុផល (​វីដេអូ​)

spot_img

​នារី​រូប​ស្អាត​ម្នាក់​បាន​រង​ការវាយប្រហារ​ដ៏​ចម្លែក និង​គួរ​ឲ្យ​ហួសចិត្ត​បំផុត ពី​សំណាក់​បុរស​ម្នាក់ ដែល​បាន​ដើរ​ចូលមក​ទាត់​​នាង​១​ជើង និង​ថែម​១​កំភ្លៀង​ទៀត​​​ដោយ​គ្មាន​ហេតុផល នៅពេល​នាង​ឈប់​នៅលើ​ចិញ្ចើមផ្លូវ​មួយកន្លែង នៅក្នុង​ប្រទេស​ចិន ។​

​តាមរយៈ​វីដេអូ​ឃ្លី​ប បានបង្ហាញ​ឲ្យ​ឃើញ​ដំបូង​ឡើយ នារី​រងគ្រោះ​បាន​កំពុង​ឈរ​​​មើល​​សត្វ​ឆ្កែ​របស់​នាង​ជាប់​នឹង​ដើមឈើ​១​ដើម នៅ​ចុង​ចិញ្ចើមផ្លូវ​ដើរ និង​នៅពេលនោះ បុរស​ម្នាក់​ក៏បាន​ដើរ​ចូលមក​កាត់​ពី​ខាងក្រោយ​នាង និង​ទាត់​ប៉ែង​ជើង​របស់​នាង​១​ជើង​ស្ទើរ​បាត់​ជំហរ និង​ដើរ​ចេញទៅ ។

ប៉ុន្តែ នៅពេល​នាង​ប្រតិកម្ម​ខឹង មិនដឹងថា​និយាយ​ទៅកាន់​បុរស​នោះ​យ៉ាងម៉េច​…? ស្រាប់តែ​បុរស​នេះ​វិល​ត្រឡប់មកវិញ និង​ចាប់ផ្តើម​ទះ​នាង​១​កំភ្លៀង​ទៀត​យ៉ាង​ចាស់ដៃ​តែម្តង ។ វីដេអូ​ឃ្លី​ប​បានបញ្ចប់​ត្រឹមនេះ ហើយ​គេ​ក៏​ពុំ​ដឹងថា ស្ថានការណ៍​បន្ត​ប្រឈមមុខ​ដាក់គ្នា​រវាង​អ្នក​ទាំងពីរ នឹង​ក្លាយទៅជា​យ៉ាងណា​នោះទេ​!! ៕ ចន្ទី​

spot_img
×