Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

spot_img

​ព្រៃវែង​ ៖ ជនសង្ស័យ ២​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ម៉ា​ទឹកកក​ចំនួន ២៨​កញ្ចប់ ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង ចុះ​បង្ក្រាប​ចាប់ខ្លួន ដោយ​តាម​ការសម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។​

​អាវុធហត្ថ​ខេត្ត​ព្រៃវែង បានឲ្យដឹងថា នៅវេលា​ម៉ោង ១៧ និង ១៥ នាទី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ ភូមិ​អង្គ​ក្អោត ឃុំ​ព្រៃទទឹង ស្រុក​មេសាង ខេត្ត​ព្រៃវែង ដោយ​មាន​ការអនុញ្ញាត និង​បញ្ជា​ដោយ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ឈួន គឹម​សាន មេបញ្ជាការ​កង រាជអាវុធហត្ថ​ខេត្ត​ព្រៃវែង និង​ដោយ​មាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក​មាស សុ​ភក្ដិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​វរសេនីយ៍ត្រី ផាត់ សុជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌ បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប ករណី​ចែកចាយ​គ្រឿងញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២​នាក់ ឈ្មោះ ជ័យ ឆេង​ម៉ុង ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អង្គ​ក្អោត ឃុំ​ព្រៃទទឹង ស្រុក​មេសាង ខេត្ត​ព្រៃវែង និង​ឈ្មោះ ហួត ខ្ចី ភេទ​ស្រី អាយុ ២៧​ឆ្នាំ​រស់នៅ​ភូមិ​/​ឃុំ ជាមួយគ្នា រួមទាំង​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន ២៨​កញ្ចប់ ស្មើនឹង ៣,៤៣ ក្រាម ទូរស័ព្ទ​ចំនួន ៣​គ្រឿង និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​មួយចំនួនទៀត​។​

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​កំពុង បន្ត​តាម​នីតិវិធី ៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×