Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹក​ថ្នាំ​ជ្រលក់​ម្រាមដៃ​អ្នកបោះឆ្នោត ជាង​៥​ម៉ឺន​ដប នឹង​ត្រូវ​បង្ហាញ​ពី​គុណភាព​នៅ​ព្រឹក​នេះ​

spot_img

​​ភ្នំពេញ​៖ ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​អ្នកបោះឆ្នោត ដែល​ទិញ​ពី​ប្រទេស​ឥណ្ឌា បាន​ដឹក​ជញ្ជូន​មកដល់​កម្ពុជា​ហើយ គឺ​នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ និង​នៅ​ថ្ងៃទី​៧ ខែកក្កដា ហើយ​ដើម្បី​បញ្ជាក់​ពី​គុណភាព​នៃ​ទឹក​ថ្នាំ​ជ្រលក់​ម្រាមដៃ​នេះ គ​.​ជ​.​ប នឹង​ធ្វើការ​បង្ហាញជូន​សាធារណ​ជន​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​កក្កដា​នេះ ។​

​នា​វេលា​ម៉ោង ១០​ព្រឹក ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ ស្អែក​នេះ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប នឹង​ត្រូវ​បាន​បង្ហាញ និង​បកស្រាយ ក្នុង​កិច្ចប្រជុំ​ស្ដីពី ដំណើរការ​ប្រព្រឹត្តទៅ​នៃ​ការឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ និង​ការការពារ​សន្តិសុខ នៅតាម​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ព្រមទាំង​ការបង្ហាញ​ពី​គុណភាព​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​លុប​មិន​ជ្រះ ។ ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​លុប​មិន​ជ្រះ​ទាំងអស់នោះ មាន​ចំនួន ៥១.០០០​ដប ក្នុង​១​ដប​មាន​ចំណុះ ៧០​មី​លី​លីត្រ ហើយ​ដប​នី​មួយៗ​មាន​សារធាតុ​ប្រាក់​នីត្រាត ២៥​ភាគរយ​។ ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​លុប​មិន​ជ្រះ​ទាំងនោះ ត្រូវបាន​ទិញ​ពី​ប្រទេស​ឥណ្ឌា​ទាំងអស់ ហើយ​ត្រូវបាន​ដឹក​មក​កម្ពុជា​ចំនួន​២​ជើង ដោយ​ជើង​ទី​១.​ដឹក​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ និង​ជើង​ទី​២.​ដឹក​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៧ ខែកក្កដា​។​

គ​.​ជ​.​ប នឹង​បញ្ជូន​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​នោះ ទៅកាន់​ការិយាល័យ​បោះឆ្នោត​បន្តបន្ទាប់​ទៀត ដោយ​ទុក​ប្រើប្រាស់ ក្នុង​មួយ​ការិយាល័យ​ចំនួន ២​ដប យកទៅ​រក្សាទុក​ក្នុង​គណៈកម្មការ​រាជធានី​-​ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប ឬ PEC) ចំនួន​៣.២៩២​ដប និង​ទុក​បម្រុង​នៅ គ​.​ជ​.​ប ចំនួន​១.៧៧៤​ដប​៕ ​ដោយ​៖​កូឡាប​

spot_img
×