Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូរស័ព្ទ iphone មាន​វត្តមាន​ក្នុង​ផ្ទាំងគំនូរ​បុរាណ សតវត្ស​ន៍ទី ១៩?

spot_img

​តាម​ច្រក​ព័ត៌មាន Motherboard ស្ត្រី​ក្នុង​ផ្ទាំងគំនូរ “​រង់ចាំ​” របស់​វិចិត្រករ​អូទ្រីស Ferdinand Georg Waldmüller ហាក់ដូចជា​កាន់​ក្នុង​ដៃ​នូវ​ទូរស័ព្ទ “iphone” នៅឡើយ​។​

​ខណៈពេល​ទៅ​ទស្សនា​សារៈមន្ទីរ​វិចិត្រ​សិល្បៈ Neue Pinakothek (​អាល្លឺម៉ង់​) លោក Peter Russell បាន​ពិនិត្យឃើញ ស្ត្រី​ក្នុង​ផ្ទាំំងគំនូរ​កំពុងកាន់​លើដៃ​នូវ​វត្ថុ​១​តូច រាង​បួន​ជ្រុង​ទ្រវែង ដែល​សំលឹង​ទៅ​ដូច​ជា​យុវវ័យ​នានា បច្ចុប្បន្ន​នេះ​ដែល​ពេល​ណា​ក៏​កាន់​ទូរស័ព្ទ​ចល័ត​ឆ្លាត​វៃ​អីចឹង​។​

​ប៉ុន្តែ​នាយក​ប្រតិបត្តិ​នៃ​ស្ថាប័ន​វិចិត្រសិល្បៈ​អូទ្រីស Herald Vaynpolter បាន​បដិសេធ​ភ្លាមៗ​ជុំវិញ “​រឿងនិទាន​ពី iphone សតវត្សរ៍​ទី ១៩” ដោយ​លោក​បាន​បកស្រាយ​ថា “​នាទី​ក្នុង​ផ្ទាំងគំនូ Waldmuller ពុំ​លេង iphone X ទេ តែ​នាង​កំពុងកាន់​គម្ពី​ធម៌​គ្រិស្ត​តូច​១​ឆ្ពោះ​ទៅ​ព្រះវិហារ​។​

​ចុះ​ប្រិយមិត្ត​វិញ​យល់​យ៉ាងណាដែរ​? តាម​មើល​បើ​គម្ពី​ធម៌​ប្រហែល​ពុំ​មាន​សណ្ឋាន ហើយ​ត្រូវ “​បើក​”​មើល​មែន​ទេ​?!​

spot_img
×