Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​រឹតបន្តឹង​ច្បាប់​ការងារ ចាប់​ពលករ​ខ្មែរ​ខុសច្បាប់ បញ្ជូន​មក​វិញ​

spot_img

​បន្ទាយមានជ័យ ៖ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បានបញ្ជាក់​ថា រយៈពេល​២​ទៅ​៣​ថ្ងៃ​កន្លងមកនេះ អាជ្ញាធរ​ថៃ​បាន​រឹតបន្តឹង​ច្បាប់​ក្នុង​ប្រទេស ដោយ​បាន​ធ្វើការ​ចាប់​បញ្ជូន​ពលករ​ខ្មែរ ក្នុង​១​ថ្ងៃ មាន​ប្រមាណ​៥០​ទៅ​១០០​នាក់ ដែល​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់ ហើយ​បញ្ជូន​មក​ខ្មែរ​វិញ ។ ដោយយោង​តាម​របាយការណ៍​ប្រចាំ​ខែ​មិថុនា ឆ្នាំ​២០១៨ ការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ គ្រប់គ្រង​ទេ​សន្ត​ប្រវេសន៍​ពលករ​ខ្មែរ ដែល​ត្រូវ​អាជ្ញាធរ​ថៃ ចាប់បញ្ជូន​មក​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត មាន​ចំនួន​១.៨៩៣​នាក់ ស្រី​៦១៧​នាក់ និង​កុមារ​១៧៣​នាក់​។​

​លោក សួន បវរ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ នៅ​សាលា​ប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថា ដោយ​មាន​លិខិត​ពី​ក្រសួង​មហាផ្ទៃ​ជូនដំណឹង​ដល់​រដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ គឺ​រដ្ឋាភិបាល​ថៃ បាន​រឹតបន្តឹង​ច្បាប់​ការងារ នៅ​ប្រទេស​ថៃ និង​ចាប់​ពលករ ដែល​ធ្វើការ​គ្មាន​ច្បាប់ និង​ចាប់​បញ្ជូន ជាក់ស្តែង រយៈពេល​២​ទៅ​៣​ថ្ងៃនេះ គឺ​អាជ្ញាធរ​ថៃ បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់ ១​ថ្ងៃ​មាន​ប្រមាណ​៥០​ទៅ​១០០​នាក់​។​

​លោក​បាន​បញ្ជាក់ថា “​មូលហេតុ​ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ គឺ​មន្ត្រី​ច្រកចេញចូល​តែ​មួយ រដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ បាន​ទទួល​ធ្វើ​ប័ណ្ណ​ព្រំដែន ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​១៧.៥០០​នាក់ និង​ផ្តល់ជូនបាន​ចំនួន​១៥.០០០​ប័ណ្ណ “៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×