Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន ចោរប្លន់​វ័យក្មេង ដែល​ជា​មុខសញ្ញា​ប្លន់​ម៉ូតូ​ពេលយប់​ជាច្រើនលើក នៅលើ​ផ្លូវ​ 21 ម្តុំ​ទួល​ក្រសាំង​

spot_img

​ចោរប្លន់​វ័យក្មេង អស់ល័​ក្ខ​ហើយ ដែល​ជា​មុខសញ្ញា​ប្លន់​ម៉ូតូ​ពេលយប់​ជាច្រើនលើក នៅលើ​ផ្លូវ​21 ទួល​ក្រសាំង (​តាខ្មៅ​-​ស្អាង​) ត្រូវបាន​សមត្ថកិច្ច​នគ​រ​បាល បង្ក្រាបបាន​៤​នាក់ ដែល​ប្រតិបត្តិការ​នេះ ធ្វើឡើង​នៅ ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ ​វេលា​ម៉ោង​០០ និង​៣៦​នាទី នៅ​ចំណុច​ភូមិ​ព្រែកត្រែង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្ត​កណ្ដាល​។​

​នគរបាល​ស្រុក​ស្អាង​បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ខ្វែ​ក សុភ័ក្ដ្រ ភេទ​ប្រុស អាយុ​៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង​កាត់ដេរ សព្វថ្ងៃ​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ព្រែកត្រែង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

​ជនសង្ស័យ​ចំនួន​៧​នាក់ ១- ឈ្មោះ​រិន វ៉ាន់ឌី ភេទ​ប្រុស អាយុ​១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ (​ឃាត់ខ្លួន​) បច្ចុប្បន្ន​នៅ​ផ្ទះជួល ភូមិ​លេខ​១​ក ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្ដាល​។ ២- ឈ្មោះ​ខៀវ គីម​ឡុង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល (​ឃាត់ខ្លួន​)​។ ៣- ឈ្មោះ លីម គី​មទ្រី ភេទ​ប្រុស អាយុ ១៧​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​ក្រពើ​ហា​លិច សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​(​ឃាត់ខ្លួន​) ។ ៤- ឈ្មោះ បូរី គឹម​ហំ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​(​ឃាត់ខ្លួន​)​។ ៥- ឈ្មោះ​រស្មី វិសាល ភេទ ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​(​គេចខ្លួន​)​។ ៦- ឈ្មោះ រឿន ដា​រ៉ុង ភេទ ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត​មាន​ទីលំនៅ​ភូមិ​កំពង់​សំណាញ់​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​(​គេចខ្លួន​)​។ ៧- ឈ្មោះ ពន្លឺ ហៅ តឿ ភេទ ប្រុស អាយុ ១៨​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត​មាន​ទីលំនៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​(​គេចខ្លួន​)​។ ការបាត់បង់​និង​ខូចខាត​: បណ្ដាលឲ្យ​របួស​មនុស្ស​១​នាក់ ។ វត្ថុតាង​ចាប់យក​: ម៉ូតូ​ចំនួន​០២​គ្រឿង ១- ម៉ាក​HONDA c125 ផលិត​ឆ្នាំ​2009 ឡើង​តែម​2015​ពណ៍​ខ្មៅ​ពាក់​ផ្លាកលេខ​1A8303 ស្វាយរៀង​(​ជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​) ២- ម៉ាក​HONDA c125 ផលិត​ឆ្នាំ​2015 ពាក់​ស្លាក​លេខ (​របស់​ជន​សង្សយ័​ធ្វើ​សកម្មភាព​) ៣- ទូរ​សព្ទ័​ដៃ​០១​គ្រឿង ម៉ាក​N​ចុច​ពិល​(​ជា​របស់​ឈ្មោះ​ខៀវ​គីម​ឡុង​) ។

​នៅ​ថ្ងៃ​ទី ខែ ឆ្នាំ វេលា​កើតហេតុ​ខាងលើ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​HONDA c125​សេរី​ឆ្នាំ​២០១៨ មក​ដល់​ភូមិ​កោះ​គ ឃុំ​រកា​ខ្ពស់ ត្រូវបាន​ជួប​ក្រុម​ជន​សង្សយ័​ខាងលើ (​ជិះ​ម៉ូតូ​៣​គ្រឿង​) ធ្វើ​សកម្មភាព​ដេញ​វាយ​ជនរងគ្រោះ រហូតមក​ដល់​ភូមិ​ព្រែកត្រែង ឃុំ​សិត្បូ ក៏​ដួល​ម៉ូតូ​ភ្លាម​នោះ​ជនរងគ្រោះ ស្រែក​ថា​ចោរៗ​ទើប​មាន​ប្រជាពលរដ្ឋ​ចេញមក​ជួយ រំពេច​នោះ​ជនសង្ស័យ​បាន​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​បន្សល់ ទុក​ម៉ូតូ​ចំនួន​០១​គ្រឿង​នៅ​កន្លែងកើតហេតុ​ជា​របស់​ជនសង្ស័យ​(​វ៉ាន់ឌី​)​។​

​ក្រោយពេល​ទទួលបាន​ព័ត៍មា​នខា​ង​លើ កម្លាំង​ប៉ុស្តិ៍​សិត្បូ សហការ​ជាមួយ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​ស្អាង ដឹកនាំ​ផ្ទាល់​ដោយ​លោក​វ​រះ​សេនីយ៍​ឯក សេង សុជាតិ អធិការ បាន​ធ្វើ​ការស្រាវជ្រាវរ​ហូត​កំណត់​បាន​មុខសញ្ញា តាមរយៈ​ចម្លើយសារភាព​របស់ ឈ្មោះ រិន វ៉ាន់ឌី បាន​សារភាព​ពី​បក្ខពួក​របស់​ខ្លួន ដែល​ធ្លាប់​ធ្វើ​សកម្មភាព​នេះ​ជា​ញឹកញាប់ ។​

​ដោយ​មាន​ការសម្របសម្រួល​ពី​លោក លា​វ ស្រេង ព្រះរាជអាជ្ញា​អម សាលាដំបូង​ខេត្តកណ្ដាល ។​ ​កម្លាំង​នគរបាល​ស្រុក​ស្អាង បាន​បន្ដ​សហការ​ជាមួយ​កន​ម្លាំង​នគរបា​លអធិការដ្ឋាន​ក្រុង​តាខ្មៅ និង​កម្លាំង​ការិយាលយ័​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងកា​នគរបាល​ខេត្ត​កណ្ដាល​។ បាន​ធ្វើ​ការឃាត់ខ្លួន​មុខសញ្ញា​ចំនួន​៣​នាក់​ទៀត​មាន​: ១- ឈ្មោះ​លីម គី​ទ្រី ភេទ ប្រុស អាយុ ១៧​ឆ្នាំ ២- ឈ្មោះ​ខៀវ គីម​ឡុង ភេទ ប្រុស អាយុ ១៨​ឆ្នាំ ៣- ឈ្មោះ បូរី គឹម​ហំ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ​។​

ជន​សង្សយ័​ទាំង​៤ បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ដេញ​វ៉ៃ​ប្លន់​យក​ម៉ូតូ​កាលពី​ថ្ងៃ​ទី​១៤.០៧.២០១៨ វេលា​ម៉ោង​០០.៣៦ នាទី​នៅ​ចំណុច​ភូមិ​ព្រែកត្រែង ឃុំ​សិត្បូ ប្រាកដ​មែន ។​ ​ហើយ​កន្លងមក ក្នុង​ខែ​៤ ខែ ៦ និង ខែ​៧ ឆ្នាំ​២០១៨(​នៅ​ចន្លោះ​ម៉ោង​២៣.០០​នាទី​និង​ម៉ោង​០១.០០​នាទី​) ក្រុម​របស់​ខ្លួន​ទាំង​០៧​នាក់​ធ្លាប់ធ្វើ​សកម្មភាព​វ៉ៃ គប់​ដុំ​ថ្ម​ប្លន់​យក​ម៉ូតូ​ចំនួន​០៧​លើក​ក្នុងនោះ​មិនបាន​សម្រេច​ចំនួន​០២​លើក និង​បាន​សំរេច​ចំនួន​០៥​លើក គឺ​បាន​ម៉ូតូ​ចំនួន​០៥​គ្រឿង (ZOOMER ០២ គ្រឿង​.​ស្កុប​ពី ០១​គ្រឿង​. HONDA.C125.០២ គ្រឿង​​)​។​ ​រួច​យក​ទៅ​លក់​ឲ្យ​មនុស្ស​ប្រុស​ម្នាក់​មិន​ស្គាល់ឈ្មោះ នៅតាម​ផ្លូវ​ម្ដុំ​បឹងត្របែក​ភ្នំពេញ​។ ដោយ​ធ្វើ​សកម្មភាព​នៅ​ចំណុច លើ​ផ្លូវជាតិ​លេខ​២១ ស្រុក​ស្អាង ចំនួន ០៦​លើក និង​នៅ​គល់​ស្ពាន​ព្រែក​សំរោង ត្រើយ​ខាងកើត​ទន្លេ​បាសាក់​បាន​សម្រេច ចំនួន​០១​លើក​។​

​ចំពោះ​ជន​សង្សយ័​ទាំង ​៤​ នាក់​ខាង​លើ ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង កំពុង​កសាង​ប្រមូលផ្ដុំ​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ ដោយ​៖​កូឡាប​

spot_img
×