Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៦​កក្កដា ស្លាប់​៣​នាក់ និង​របួស​៨​នាក់​

spot_img

ភ្នំពេញ​ ៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​៩​លើក បណ្ដាលឲ្យ​មនុស្ស​ស្លាប់​៣​នាក់ រ​បួ​ស្រាល​២​នាក់ និង​របួសធ្ងន់​៦​នាក់​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ទាំង ៩​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ១៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៨​គ្រឿង រថយន្ត​តូច ៧​គ្រឿង រថយន្ត​ធំ ១​គ្រឿង និង​យាន​ផ្សេងៗ ២​គ្រឿង ។​

​របាយការណ៍​ខាងលើ​ឲ្យដឹង​បន្ត​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ គឺ​បណ្តាលមកពី ល្បឿន ៣​លើក​(​ស្លាប់​២​នាក់​) មិន​គោរព​សិទ្ធិ ២​លើក ប្រជែង ១​លើក​(​ស្លាប់​១​នាក់​) មិន​ប្រកាន់​ស្តាំ ១​លើក កត្តា​យាន ២​លើក ។​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ មាន​ផ្លូវជាតិ ៥​លើក ផ្លូវ​ខេត្ត ៤​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ២​លើក រថយន្ត​តូច ៥​លើក យាន​ផ្សេងៗ ២​លើក ។​ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ខេត្ត​បាត់ដំបង ២​លើក ស្លាប់​១​នាក់ របួស​២​នាក់ កំពង់ស្ពឺ ១​លើក ស្លាប់​១​នាក់ និង​ខេត្ត​ក្រចេះ ១​លើក ស្លាប់​១​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​១៣​ថ្ងៃ ចាប់​គិតពី​ថ្ងៃ​ទី​១ ដល់ ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ កើត ឡើង​ចំនួន ១១៥​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ៧១​នាក់ របួស​សរុប ២០១​នាក់ របួសធ្ងន់ ១០៥​នាក់ របួសស្រាល ៨៦​នាក់ ៕ ដោយ ៖ កូឡាប

spot_img
×