Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​ជឿ​ឡើយ​ថា​ក្នុង​បាល់ទាត់​«​ពិភពលោក​មាន​អាគម​អូមអាម​»​ប៉ុន្ដែ​ដល់ពេល​ចង្អុល​ភស្ដុតាង​…!!!

spot_img

រឿង​ផ្លូវ​ងងឹត​មិន​ថា​ប្រទេស​ណា សាសនា ស្បែក​សម្បុរ​អ្វី​តែងតែមាន​។​ខ្លះ​គ្រាន់តែ​ជឿ​លើ​ខ្លួនឯង ដូចជា​គ្រូបង្វឹក Joachim Loew អាល្លឺម៉ង់ World Cup 2014 គាត់​តែង​ពាក់​តែ​អា​វណ៌​ស ព្រោះ​ជឿថា​វា​នាំ​សំណាង​។​កីឡាករ​អាមេរិក​ខាងត្បូង​មួយចំនួន​តែង​សម្ដែង​កាយវិការ​បួងសួង​ដល់​ព្រះ​មុនពេល​ចូល​តារាង​ប្រកួត​។ ចំណែក​កីឡាករ​អង់គ្លេស​មួយចំនួន​វិញ​គេ​ច្រើន​បាញ់​ទឹកអប់​លើ​ខ្លួន​ដើម្បី​បង្កើន​ជំនឿ​ចិ​ត្ដ​។​ដោយឡែក​ក្រុម​បារាំង​វិញ​តែងមាន​ទង្វើ​មួយ​ដែល​តាម​កាសែត​ក្នុងស្រុក​របស់គេ​និយាយថា វា​ជាការ​បួងសួង​សុំ​លាភ​សំណាង​។​

ទង្វើ​ត្រូវបាន​ចាត់ទុកថា​«​ជា​មន្ដអាគម​»​របស់​ក្រុម​ដឹកនាំ​ក្រុម​ជ​ម្រើ​ជាតិ​បារាំង​

​ជាក់ស្ដែង​ក្នុងពេល​ត្រៀម​បើក​ការប្រកួត​World Cup 2018 អ្នកដឹកនាំ​ក្រុម​France បាន​យក​បាល់​មក​តម្រៀប​គ្នា​ជា​អក្សរ F​ក្នុង​កន្លែង​មួយ​ត្រូវបាន​កំណត់ទុក​ជាមុន​។​ហើយ​មុនពេល​ប្រកួត​ជាមួយ​Croatia​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​ពួកគេ​ក៏បាន​ធ្វើ​ទង្វើ​នេះដែរ ហើយ​បានឈ្នះ​២​គ្រាប់​(4-2)​។​

​តាម​កាសែត​បារាំង សកម្មភាព​ដែល​រៀបចំ​អក្សរ​«F»(​ព្យញ្ជនៈ​ដំបូង​នៃ​ក្រុម​ជម្រើសជាតិ​បារាំង​)​គឺជា​ទង្វើ​ជំនឿ​អ​រូបិយ សង្ឃឹមថា​អាច​នាំ​លាភ​សំណាង​ដល់​ពួកគេ​ទៀត​។​មិនដឹងថា​វា​មាន​ប្រសិទ្ធភាព​ពិតមែន​ដែរឬទេ ខណៈពេលដែល​បារាំង​ពិតជា​មាន​លាភ​សំណាង​មែន​»​។​យើងទាំងអស់គ្នា​ឃើញ ហើយ​ថា​ក្នុង​តង់​ទី​១​បារាំង​លេង​មិនបាន​ល្អ​ដូច​Croatia​ទេ ប៉ុន្ដែ​ពួកគេ​បានទទួល​ការ​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ដែលនាំឱ្យ​មានការ​ជជែក​វែកញែក​ថា​បាល់ទាត់​បញ្ចូល​ទី​២​គ្រាប់​នេះ​គឺ​ហាក់​មាន​ក្លិន​«​បាតដៃ​»​របស់​អាជ្ញាកណ្ដាល Nestor Pitana៕​

សូយន

 

spot_img
×