Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋ​អាមេរិក​សម្រេច​ចិត្ត​បន្ត​ជំនួយ​សម្រាប់​គាំទ្រ​កម្លាំង​ប្រតិ​ប​តិ្ត​ការ​ស៊ីម៉ាក់​បន្ត​ចំនួន ២ ខែ​ទៀត នៅ​ដើមឆ្នាំ​២០១៨

spot_img

​ភ្នំពេញ​៖​ស្ថានទូត​សហរដ្ឋអាមេរិក បាន​បញ្ជាក់​ពី​ការសម្រេចចិត្ត​បន្ត​ជំនួយ​សម្រាប់​គាំទ្រ​កម្លាំង​ប្រតិ​ប​តិ្ត​ការ​ស៊ីម៉ាក់​បន្ត​ចំនួន​២​ខែ​ទៀត​គឺ​ខែ​មករា និង​ខែកុម្ភៈ​ឆ្នាំ​២០១៨​។​

​លោក​ហេង រង​នា អគ្គនាយក​ស៊ីម៉ាក់ បាន​ថ្លែង​ក្នុង​ហ្វេ​សប៊ុក​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ល្ងាច​ថៃ្ង​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ខ្ញុំបាទ​ទទួល​លិខិត​ពី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ភ្នំពេញ បាន​បញ្ជាក់​ពី​ការសម្រេចចិត្ត​បន្ត​ជំនួយ​សម្រាប់​គាំទ្រ​កម្លាំង​ប្រតិ​ប​តិ្ត​ការ​សុីម៉ាក់​បន្ត​ចំនួន​២​ខែ​ទៀត​គឺ​ខែ​មករា និង​ខែកុម្ភៈ ឆ្នាំ​២០១៨ ប្រយោជន៍​លើក​ចិត្ត​ឱ្យ អង្គភាព​ស៊ីម៉ាក់​រៀបចំ​ខ្លួន​បន្ត​ចូលរួម​ដេញថ្លៃ​សម្រាប់​បន្ត​គម្រោង ឆ្នាំ​២០១៨​។ ដោយសារ​ករណី​នេះ​ត្រូវបាន​សម្តេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាល​បាន​ប្រកាស​គាំទ្រ​រក្សា​កម្លាំង​ស៊ីម៉ាក់​ប្រតិ​ប​តិ្ត​ការឱ្យដំណើរ​ធម្មតាក​រ​ណី​គ្មាន​ជំនួយ​អាមេរិក​នោះ ខ្ញុំ​បាន​គោរព​ស្នើសុំ​មតិ​ណែនាំ​ដ៏​ខ្ពស់​ខ្ពង់​ពី​សម្តេច​តេជោ​។​

​លោក​អគ្គនាយក បានបញ្ជាក់​ថា “​ខ្ញុំ​សង្ឃឹមថា​ជាមួយ​ការ​បន្ត​ផ្តល់​ជំនួយ​របស់​អាមេរិក​នេះ អាច​បន្ថយ​ការលំបាក​របស់​រាជរដ្ឋាភិបាល និង​បាន​បង្ហាញ​នូវ​ការ​បន្ត​រួមគ្នា​ដោះស្រាយ​វិបត្តិ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។ ខ្ញុំ​យល់​ថា រដ្ឋាភិបាល​អាមេរិក​និង​រាជរដ្ឋាភិបាល នៅតែ​ជា​ដៃគូ​យ៉ាងសំខាន់​ក្នុង​ការដោះស្រាយ​វិបតិ្ត​នេះ​។ សូម​អរគុណ​ចំពោះ​ការ​បន្ត​ជួយ​គាំទ្រ​នេះ ហើយ​កម្លាំង​ស៊ីម៉ាក់​បន្ត​ខិតខំ​លុបបំបាត់​នូវ​មរតក​ដ៏​អាក្រក់​មួយ​នេះ​ចេញពី​ទឹកដី​និង​ប្រជាជន​កម្ពុជា​”៕ ដោយ​៖​កូឡាប​

spot_img
×