Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេញ​ឆក់​ត្រី​ក្នុង​បឹង​ជា​លើក​ទី​១ ឆក់​ស្លាប់​ខ្លួនឯង​

spot_img

​​ភ្នំពេញ ៖ ស្ត្រី​ជា​កម្មការិនី​រោងចក្រ​ម្នាក់ និង​កូនស្រី​​អាយុ​៨​ឆ្នាំ បាន​យំ​ឱប​គ្នា​ធ្វើអោយ​អ្នក​ផងទាំងពួង​ស្ទើរ​ទប់​ទឹកភ្លែក​មិនបាន ខណៈ​ដែល​ពួកគាត់​បាន​ឃើញ​ប្តី​និងឳ​ពុកជា​ទីស្រលាញ់​បាន​ស្លាប់​នៅ​ក្នុ​ង​ទឹក​បឹង នៅពេល​ទៅ​ឆក់​ត្រី ទាំង​ខ្លួនឯង​មិន​ទាន់​ច្បាស់​ពី​បច្ចេក ទេស​នៃ​ការ​ឆក់​ត្រី​នេះ​ផង​នោះ​។​

ហេតុការណ៍​នេះ​បាន​បង្ក​អោយមាន​ការភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៥ និង​១០​នាទី​ល្ងាច ថ្ងៃ​ច័ន្ទ ៤​កើត ខែ​ទិតិមាសាឍ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ នៅក្នុង​បឹង​មួយកន្លែង ខាងក្រោយ​វត្ត​ឬ​ស្សី​សាញ់ ស្ថិតក្នុង​ភូមិ​ប្រការ សង្កាត់​ព្រៃ​សរ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​សព​ជនរងគ្រោះ​មានឈ្មោះ សុខ ដា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ ជាង​ជួសជុល​ម៉ូតូ ។ បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ដោយ​ជនរងគ្រោះ​មាន​ប្រពន្ធ​ជាក​ម្មការ​នី​រោងចក្រ ព្រមទាំង​កូនស្រី​ម្នាក់​អាយុ​៨​ឆ្នាំ​ផង​ដែរ។​
​បើតាម​សម្តី​ប្រពន្ធ​សព​ជនរងគ្រោះ​ខាងលើ បាន​រៀបរាប់​ទាំង​ទឹកភ្នែក និង​អួលដើមករ ថា ប្ដី​របស់​គាត់​មិន​ដែល​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​នោះទេ គឺ​ធ្លាប់​តែ​មក​ដាក់​ស្បៃ​មុង​រកត្រី​នៅ​ចំណុច​បឹង​នេះ​ក្នុង​ពេលទំនេ​ពី​ការងារ​ជួសជុល​ម៉ូតូ ។ តែ​ប្ដី​គាត់​ឃើញ​មាន​គេ​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​បាន​ច្រើន ទើប​គាត់​ចង់​ធ្វើ​ដូច​គេ ក៏​នៅ​ថ្ងៃ​ម្សិលមិញ​ប្ដី​គាត់​បាន​ទៅ​ទិញ​ឧបករណ៍​ឆក់​ត្រី​មួយ​គ្រឿង​ដើម្បី​យក​មក​រក​ត្រី​ឲ្យបាន​ច្រើន ។​

ប្រពន្ធ​ជនរងគ្រោះ​បាន​បន្តថា នៅ​ពេល​ថ្ងៃ​ម៉ោង​បាយ​រួច ប្ដី​របស់​គាត់​បាន​ស្ពាយ​ឧបករណ៍​ឆក់​ត្រី​មក​រក​ត្រី​តែម្នាក់ឯង​បាត់​រហូត​ដល់​ម៉ោង​១៧ និង​១០​នាទី​ល្ងាច ទើប​មាន​បងប្រុស​បង្កើត​ជនរងគ្រោះ​លឺដំណឹង​ថា ប្ដី​របស់​គាត់​បាន​ស្លាប់​នៅក្នុង​ទឹក​បឹង ដែល​គេ​សង្ស័យ ថា ស្លាប់​ដោយសារ​ឧបករណ៍​ឆក់​ត្រី ធ្វើឲ្យ​រូបគាត់​ជា​ប្រពន្ធ​តក់ស្លុត​យ៉ាង​ខ្លាំង ព្រោះ​បាន​បាត់បង់​ប្ដី​ដ៏​ល្អ​របស់​គាត់ និង​ធ្វើឲ្យ​កូនស្រី​ដែល​មាន​អាយុ​ទើបតែ​៨​ឆ្នាំ​កំព្រា​ឪពុក ។​

ក្រោយពី​សមត្ថកិច្ច​ទទួល​បាន​ដំណឹង​នេះ​ភ្លាម ក៏​ប្រញាប់​ចុះ​ទៅ​កន្លែងកើតហេតុ និង​រាយការណ៍​ទៅ​ជំនាញ​ខាង​កោសល្យ​វិឆ័យ​ឲ្យមក​ពិនិត្យ​សាកសព​ជនរ​ង​គ្រោះ​ខាងលើ ។ ដោយ​សមត្ថកិច្ច​ជំនាញ​(PL)​ក្រុង​ធ្វើ​កោសល្យវិច័យ​រួច​រាល់ សព​គឺ​ស្លាប់​ដោយសារ​(​ឧបករណ៍​ឆក់​ត្រី​ឆក់​ស្លាប់​ពិត​ប្រា​ដក​មែន​) រួច​ក៏​បាន​ប្រគល់​សាកសព​ឲ្យទៅ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×