Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកភូមិ​ជួយសង្គ្រោះ​ឆ្កែ​ពី​ពស់ថ្លាន់ ឃើញ​ហើយ​ពិតជា​គួរ​ឲ្យ​ខ្លា​ចណាស់ (​វីដេអូ​)

spot_img

​វីដេអូ​ឃ្លី​ប​ដ៏​រន្ធត់ បានបង្ហាញ​ឲ្យ​ឃើញ​ពួក​អ្នកភូមិ​មួយក្រុម នៅក្នុង​ប្រទេស​ថៃ បាន​ខិតខំ​ប្រឹង​ដោយ​ក្តី​អស់សង្ឃឹម​ជាខ្លាំង ដើម្បី​សង្គ្រោះ​សត្វ​ឆ្កែ​១​ក្បាល ដែល​កំពុង​រុំ​រឹត​យ៉ាង​តឹង​ណែន ដោយ​ពស់ថ្លាន់​ដ៏​ធំ​១​ក្បាល ។​

​នៅ​ដំណាក់​កាលនោះ សត្វ​ឆ្កែ​ត្រូវ​បានឃើញ​ហាក់​បាត់បង់​ការតស៊ូ​រើ​បំរើ​ទៅហើយ ដោយ​គ្រាន់តែ​បក់កន្ទុយ​របស់​វា​យ៉ាង​ខ្សោយ​ប៉ុណ្ណោះ ប៉ុន្តែ បុរសៗ​អ្នកភូមិ​ទាំងនោះ ពុំ​បណ្តែតបណ្តោយ​ឲ្យ​សភាពការណ៍​នោះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើយ ដោយ​ពួកគេ​បាន​ព្យាយាម​ជាមួយ​វិធី​ផ្សេងៗ ដើម្បី​ធ្វើ​ឲ្យ​ពស់ថ្លាន់​នេះ​ព្រលែង​សត្វ​ឆ្កែ​វិញ ។​

​បុរស​២​នាក់​បាន​ព្យាយាម​ទាញ​កន្ទុយ​វា ខណៈ​បុរស​២​នាក់​ទៀត យក​ដំបង និង​កាំបិត ទៅ​ឆ្កឹះ​មាត់​របស់​ថ្លាន់ និង​ទីបំផុត ពស់ថ្លាន់​នេះ​ក៏បាន​ព្រលែង​ការ​រុំ​រឹត​របស់​វា ហើយ​សត្វ​ឆ្កែ​ដែល​នៅតែ​មានជីវិត បាន​រត់ចេញ​យ៉ាង​ត្រដាបត្រដួស​តែម្តង ៕ ឧ​ត្ត​ម​

spot_img
×