Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រុក​យើង​ផ្លែ​ល្វា​គ្មាន​អ្នកណា​យក​ភ្នែក​មើល ប៉ុន្ដែ​គ្រូឱសថបុរាណ​ប្រាប់ថា​វា​មាន​សមត្ថភាព​ជួយ​កម្ចាត់​ជំងឺមហារីក​៥​យ៉ាង​

spot_img

​ផ្លែ​ល្វា​គឺជា​អំបូរ​ផ្លែ​ម្យ៉ាង​ដែល​មិន​ចម្លែក​ចំពោះ​កសិករ ប៉ុន្ដែ​ចំពោះ​អ្នកស្រាវជ្រាវ​ឱសថ​បុរាណ​វិញ វា​ពិតជា​មានតម្លៃ​ក្នុង​ការជួយ ព្យាបាល​ជំងឺ ពិសេស​គឺ​ជំងឺមហារីក​៥​យ៉ាង​៖ គឺ​មហារីកក្រពះ​, បំពង់​ដង្ហើម​, ប្លោកនោម​, សួត​និង​ថ្លើម​។ គម្ពីរ​បុរាណ​បញ្ជាក់ថា ផ្លែ​ល្វា​មាន​រសផ្អែម ជួយ​សម្អាត​ជាតិពុល សម្អាត​ពោះវៀន ជំនួយ​ដល់​ការរំលាយ​អាហារ​។​

​ចុះ​ចំណែក​ការវិភាគ​តាម​វេជ្ជសាស្ដ្រ​ទំនើប​វិញ ផ្លែ​ល្វា​សម្បូរ​ជាតិ​កាក​សរសៃ ពិសេស​ពេល​គេ​ស​ម្ងួ​តវា​។ វា​ក៏​សម្បូរ​វីតាមីន K2 ម៉ាញ៉េ​ស្យូ​ម កាល់ស្យូម និង​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ដ៏​ច្រើន​។​

​តាមរយៈ​ការ​គួបផ្សំ​វេជ្ជសាស្ដ្រ​បុរាណ​បង្ហាញថា វា​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ការរីកលូតលាស់​នៃ​ដុំ​ពក​មហារីក​និង​រាំង​ស្កាត់​មិនឱ្យ​វា​រាលដាល​ទៅ​ផ្នែក​ដទៃទៀត​នៃ​សរីរាង្គ​។​

​អាស្រ័យ​ដោយ​ប្រភេទ​មហារីក​នីមួយៗ​មាន​លក្ខណៈពិសេស​ផ្សេងគ្នា​។ ហេតុនេះ​ដើម្បី​បង្ការ​និង​ព្យ​បា​លវា​ឱ្យមាន​ប្រសិទ្ធភាព ការប្រើប្រាស់​ផ្លែ​ល្វា​ក៏មាន​ច្រើន​សណ្ឋាន​ដែរ​។​

-​មហារីក​បំពង់ខ្យល់​

​យក​ផ្លែ​ល្វា​៥០០​ក្រាម​និង​សាច់ជ្រូក​សុទ្ធ​១០០​ក្រាម​មក​ចម្អិន​ក្នុង​រយៈពេល​៣០​នាទី​។​ផឹកទឹក​សម្ល​នោះ ហើយ​បរិភោគ​សាច់​ឱ្យអស់​។​ធ្វើបែបនេះ​ឱ្យបាន​ជាប្រចាំ​និង​ទៅ​ថតX-ray ​ពិនិត្យមើល​ដុំ​ពក​មាន​ថយចុះ​ដែរឬទេ​។​

-​មហារីកក្រពះ ពោះវៀន​

​បរិភោគ​ផ្លែ​ល្វា​ស្រស់​៥​ផ្លែ​រៀង​រាល់ពេល​ក្រោយ​ពេលបាយ យក​ផ្លែ​ល្វា​ក្រៀម​២០​ក្រាម​មក​ដាំទឹក​ផឹក​។​

-​មហារីក​សួត​
​យក​ផ្លែ​ល្វា សម្បក​នៅ​បៃតង​២០​ផ្លែ​លាយ​ជាមួយ​តែ​បៃតង​១០​ក្រាម រួច​ដាំ​ឱ្យ​ពុះ​ក្នុង​រយៈពេល​១៥​នាទី ច្រក​វា​ក្នុង​ដប​ទុក​ក្នុង​ទូទឹកកក​ផឹក​ជំនួស​ទឹកជា​រៀងរាល់ថ្ងៃ​

​មហារីក​ប្លោកនោម​
​យក​ផ្លែ​ល្វា​ស្រស់​៣០​ក្រាម​លាយ​ជាមួយ​ឫស​ស្រល់​១៥​ក្រាម ដាំទឹក​៣​យក​ទឹក​១ ផឹក​ជាប្រចាំ​ថ្ងៃ​

-​មហារីក​ថ្លើម​

​យក​ផ្លែ​ល្វា​ស​ម្ងួ​តម​ក​បរិភោគ​ក្រោយ​ពេលបាយ​រៀងរាល់ថ្ងៃ​

​បែបនេះ​ក្រោយពេល​អនុវត្តន៍​មួយរយៈ ពេល​ថត​X-ray អ្នកនឹង​ដឹង​ពី​ប្រសិទ្ធភាព​របស់​វា​៕

លីសា

spot_img
×