Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក ខៀវ កាញារីទ្ធ ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​វៀតណាម​

spot_img

​ភ្នំពេញ ​៖ ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ គណៈប្រតិភូ​វៀតណាម​​ដឹកនាំ​ដោយ លោក Tran Nhat Thanh អគ្គនាយក​ទទួលបន្ទុក​សហប្រតិបត្តិការ​អន្តរជាតិ នៃ​សាធារណរដ្ឋ​សង្គម និយម​វៀតណាម លើ​ការជួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា ទាំង​ផ្នែក បច្ចេកទេស និង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​។​

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា “​ក្រសួង​ព័ត៌មាន​សុំ​អោយ​ខាង​ក្រសួង​ព័ត៌មាន​វៀតណាម​ជួយ​ដាក់​បញ្ចូល​ជា​ឌីជីថល​នូវ​ឯកសារ​របស់​ទូរ​ទស្សន៍​(​រូប​និង​សំលេង​) របស់​វិទ្យុជាតិ (​សំលេង​) និង អា​កាប៉េ (​រូប និង ទិន្នន័យ​) ហើយ​នឹង ជួយ​បណ្តុះបណ្តាល​មន្ត្រី​ក្រសួង​ព័ត៌មាន​អោយ​ចេះ​ជួសជុល​និង​សំអាត​រូប​និង​សំលេង​ចាស់ៗ​អោយបាន​ល្អ​ដូច​ដើម​ឡើងវិញ ។ នេះ​ជា​កិច្ចការ​ដែល​ទាមទារ​ចំនាយ​លើសពី ៦ ទៅ​១០ លាន​ដុល្លារ ហើយ​កន្លងមក​ក្រសួង​បាន​សុំ​ក្រសួង​ហិរញ្ញវត្ថុ​ច្រើន​ឆ្នាំ​ហើយ តែ​ដោយ​បន្ទុក​ថវិការដ្ឋ​ត្រូវ​ចំនាយ​លើ​អាទិភាព​ផ្សេងៗ​ទើប​យើង​មិន​ដែល​បាន​ទទួល​លុយ​ដើម្បី​ការពារ និង ស្តារ​ឯកសារ​ទាំងនេះ​” ។

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​គណៈប្រតិភូ​វៀតណាម កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ទីស្ដីការក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ​បាន​មានប្រសាសន៍ ស្នើ​ឱ្យ​ភាគី​វៀត ណា​ម ជួយ​ក្រសួង​ព័ត៌មាន​នូវ​គម្រោង​ប្រព័ន្ធ​គ្រប់គ្រង E-Archive ដើម្បី​ថែរក្សា និង​ជួសជុល នូវ​រាល់​ឯកសារ​សំខាន់ៗ របស់​ក្រសួង​ព័ត៌មាន ដែល​បាន​បន្សល់ទុក​តាំងពី​ឆ្នាំ​១៩៧៨​មកម្ល៉េះ ហើយ​មក ទល់​ពេល​នេះ ឯកសារ​ទាំងនោះ​មានដូចជា ហ្វីល​រូបថត កាសែត​វីដេអូ កាសែត​សំឡេង និង​ឯកសារ​ផ្សេងៗ​ទៀត បាន​ខូចខាត និង​ប្រើការ​លែង​កើត​ជា​បណ្តើរៗ ដែល​តម្រូវ​ឱ្យមាន ការថែរក្សា និង​ជួសជុល​ជាបន្ទាន់​។ ឯកឧត្តម ក៏​បាន​ជំរុញ​ឱ្យ​ភាគី​វៀតណាម​បន្ត​ជួយ​ដំឡើង ម៉ាស៊ីន​ផ្សាយ​សំឡេង​ឱ្យបាន​គ្រប់​២៥​រាជធានី​-​ខេត្ត បើទោះបីជា​ម៉ាស៊ីន​ផ្សាយ​សំឡេង​មាន កម្លាំង​ត្រឹមតែ​២​គីឡូវ៉ាត់ និង​ម៉ាស៊ីន​ផ្សាយ​ទូរទស្សន៍ មាន​កម្លាំង​តែ​៥​គីឡូវ៉ាត់ ប៉ុន្តែ​ក្រសួង ព័ត៌មាន​បាន​ប្រើ​វិធីសាស្ត្រ​ផ្សាយ​បណ្តាក់​គ្នា​។​

​លោក រដ្ឋមន្ដ្រី​បាន​អះអាងថា វិធីសាស្ត្រ​នេះ​ពិតជា​ផ្តល់​ផល​ល្អ​ប្រសើរ​ដោយ​ប្រព័ន្ធ ផ្សព្វផ្សាយ​របស់​វិទ្យុជាតិ​កម្ពុជា ទូរទស្សន៍​ជាតិ​កម្ពុជា និង​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា ដោយ​បាន​ផ្តល់​ព័ត៌មាន​ពិត បាន​ទៅ​ដល់​ស្ទើរតែ​គ្រប់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ដើម្បី​ឆ្លើយ តប​ទៅ​នឹង​ព័ត៌មាន​បំពុល​ផ្សេងៗ​ជាពិសេស​គឺ​ព័ត៌មាន​ដែល​បណ្តាល​ឱ្យ​មាន​ការរើសអើង​ជាតិ​សាសន៍​រវាង​ប្រទេស​ទាំង​ពីរ​ជា​ដើម​។​

​លោក ខៀវ កាញារីទ្ធ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ភាគី​វៀតណាម ដែល​បាន ផ្តល់​ជំនួយ​ដល់​ក្រសួង​ព័ត៌មាន​កន្លងមក ជាពិសេស​គឺ​ការដំឡើង​ម៉ាស៊ីន​ផ្សាយ​សំឡេង​ដល់ វិទ្យុជាតិ និង​ទូរទស្សន៍​ជាតិ​កម្ពុជា ក៏ដូចជា​មន្ទីរ​ព័ត៌មាន​តាម​បណ្តា​រាជធានី ខេត្ត របស់​ព្រះរាជា ណាចក្រ​កម្ពុជា ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង ទាំង​ការផ្សាយ ការផលិត​កម្មវិធី​ផ្សេងៗ ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​លោ Tran Nhat Thanh អគ្គនាយក ទទួលបន្ទុក​សហប្រតិបត្តិ ការ​អន្តរជាតិ កម្ពុជា​-​ឡាវ នៃ​ក្រសួង​ផែនការ និង​វិនិយោគសាធារណ រដ្ឋ​សង្គមនិយម​វៀត ណា​ម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ព្រះរាជាណាចក្រ​កម្ពុជា និង​វៀត ណា​ម នា​ពេល​កន្លង មក​គឺ​ពិតជា​បាន​សម្រេច​បាន​ជា​លទ្ធផល​ល្អប្រសើរ ដោយ​ក្នុង​នោះ​ភាគី​រដ្ឋាភិបាល​វៀតណាម បាន​ជួយ​ក្រសួង​ព័ត៌មានចាប់ តាំងពី​ឆ្នាំ​២០០៨​មក តាមរយៈ​វិទ្យុ ផ្សាយ​សំឡេង​វៀតណាម (VoV) ក្នុង​ការដំឡើង​ម៉ាស៊ីន​ផ្សាយ​សំឡេង និង​ស្ថានីយ​ផ្សាយ ទូរទស្សន៍ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចំនួន​២២​ខេត្ត​រួចមកហើយ ក្នុង​២៥​រាជធានី​ខេត្ត​នៅក្នុង​ប្រទេស​កម្ពុជា​។ ទន្ទឹមនេះ ភាគី​វៀតណាម ក៏​បាន​ជួយ​បណ្តុះបណ្តាល​មន្ត្រី​បច្ចេក ទេស​គ្រប់គ្រង​ស្ថានីយ​ផ្សាយ​ទាំង​ក្នុងប្រទេស​កម្ពុជា និង​នៅក្នុង​វៀតណាម​ផងដែរ តាមរយៈ ការផ្លាស់ប្តូរ​ទស្សនកិច្ច​ការងារ​ដែល​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ​។ ឯកឧត្តម​បាន​បន្ដទៀតថា ចំពោះ​គម្រោង​គ្រប់គ្រង​ប្រព័ន្ធ E-Archive របស់​ក្រសួង​ព័ត៌មាន គឺ​ត្រូវបាន​ដាក់​គម្រោង នេះ​ចូល​ទៅក្នុង​គម្រោង​វិនិយោគ​របស់​រដ្ឋាភិបាល​វៀត​ណា​ម​រួចហើយ ដើម្បី​ធ្វើ​ការសម្រេច​នៅពេល​ក្រោយ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

    

spot_img
×