Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្បែក​ខ្មៅ​ប្រែ​ជាស​តែ​រយៈពេល ៧ ថ្ងៃ ជាមួយនឹង​ថ្នាំ​Aspirin ​

spot_img

​មិនចាំបាច់​ចំណាយ​ប្រាក់​ទៅ​ស្ប៉ា អ្នក​ក៏​អាចមាន​ស្បែក​ទន់ល្មើយ សខ្ចី ប្រសិន​អនុវត្តន៍​រូបមន្ត​ថែ​សម្ផស្ស​ពី​Aspirin ខាងក្រោម​នេះ ។​

​ក៏ដូចជា​វីតាមីន E ដែរ ក្រៅពី​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​, Aspirin ក៏ត្រូវ​បាន​ប្រើ​ក្នុងការ​ថែ​សម្ផស្ស​ដោយ​សុវត្ថិភាព ពិសេស គឺ​ធ្វើ​ឲ្យ​ស្បែ​កស ។ អ្នក​អាច​ប្រើ​Aspirin តាម​ការណែនាំ និង​មិនត្រូវ​ប្រើ​ច្រើន​ជ្រុល ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​ដូច​បំណង ។​

​ដំបូង យក​ថ្នាំ​Aspirin មួយ​បន្ទះ មាន​១០​គ្រាប់ ដាក់ចូល​ក្នុង​ចានតូ​ចមួយ រួច​លាយ​ជាមួយ​ទឹក​ក្តៅ​បន្តិច ទុក ១០ ទៅ ១៥ នាទី ។ បន្ទាប់មក យក​កន្ទក់​អង្ករ ១ គីឡូក្រាម លាយ​ជាមួយ​ទឹកដោះគោ​ស្រស់​គ្មាន​ស្ករ រួច​ចាក់​ចូល​ជាមួយ​ទឹក​Aspirin កូរ​ចូលគ្នា​ឲ្យ​សព្វ​, ល្បាយ​ដែល​ទទួលបាន​នោះ​ចូរ​ដាក់​ក្នុង​កែវ​មាន​គម្រប​យកទៅ​រក្សាទុក​ក្នុង​ទូទឹកកក ។​

​រាល់ពេល​ងូតទឹក អ្នក​គ្រាន់តែ​យក​វា​មក​លាប​ពេញ​ខ្លួន ទុក ៣០ នាទី រួច​លាង​សម្អាត​ដោយ​ទឹក (​ចៀសវាង​លាប​លើ​ផ្ទៃមុខ​) ។ ព្យាយាម​ធ្វើ​ឲ្យ​បាន ២ ដង ក្នុង​១​សប្តាហ៍ មួយខែ​ក្រោយ​អ្នកនឹង​ឃើញ​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់ផ្អើល ។​

​ចំណុច​គួរ​ឲ្យ​យកចិត្តទុកដាក់​មួយ គឺ​ប្រសិន​ពេល​លាបថ្នាំ​លើ​ស្បែក អ្នក​ស្រាប់​តែមាន​អារម្មណ៍​ពិបាក​ទ្រាំ ក្តៅ​ផ្សា​នោះ ត្រូវ​លាង​សម្អាត​ចេញ​ភ្លាម ព្រោះ​ស្បែក​របស់​អ្នក​ស្ថិតក្នុង​ប្រភេទ​អាលែកហ្ស៊ី ៕ លី​សា​

spot_img
×