Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ​សមាគម​ចំនួន​២២​ស្ថាប័ន ទាមទារ​ដោះលែង​សកម្មជន​បរិស្ថាន​ពីររូប​

spot_img

​អង្គការ​សមាគម​ចំនួន​២២​ស្ថាប័ន​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​អំពាវនាវ​ឲ្យមាន​ការដោះលែង​សកម្មជន​បរិស្ថាន​ពីររូប ដែល​ត្រូវបាន​តុលាការ​ខេត្ត​កោះកុង​ឃុំខ្លួន បន្ទាប់ពី​ពួកគេ​បាន​ទៅ​ថត​នាវា​ក្រុមហ៊ុន​ឯកជន​មួយ ដែល​កំពុង​ធ្វើ​សកម្មភាព​បូម​ខ្សាច់​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍ ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ហៅ​ការចាប់ខ្លួន​នោះ ធ្វើ​តាម​អំពើ​ចិត្ត និង​ជា​ចេតនា​ប៉ុនប៉ង​បិទ​សំឡេង​អ្នកការពារ​សិទ្ធិមនុស្ស​ផ្នែក​បរិស្ថាន​។​

​សូមបញ្ជាក់​ថា យុវជន​២​រូប ជា​សមាជិក​អង្គការ​មាតា​ធម្មជាតិ ត្រូវបាន​កម្លាំង​នគរបាល​ការពារ​ក្រុមហ៊ុន Koh Kong SEZ ឃាត់ខ្លួន បញ្ជូន​ឲ្យ​ប៉ុស្តិ៍​នគរបា​ល​ឃុំ​ព្រែក​ខ្សាច់​សាកសួរ ពី​បទ​ថតរូប​ទីតាំង​ឯកជន តាម​បណ្តឹង​របស់​ក្រុមហ៊ុន​មួយ​នេះ ។ យុវជន​២​រូបនោះ មានឈ្មោះ ឌឹ​ម គុណ​ឌី អាយុ ២២ ឆ្នាំ និង​ឈ្មោះ ហ៊ុន វណ្ណៈ អាយុ ៣៦ ឆ្នាំ ត្រូវបាន​នគរបាល ប្រចាំការ​នៅ​ក្រុមហ៊ុន Koh Kong SEZ​ចំនួន​៣​នាក់ ឃាត់ខ្លួន នៅ​ចំណុច​ពយ​អៅ​បៀ ស្ថិតក្នុង​ភូមិ​ព្រែក​ខ្សាច់ ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ ខេត្ត​កោះកុង ខណៈពេល​ដែល​យុវជន​២​រូបនោះ ចុះ​ទៅ​ថត​នៅ​កន្លែង​គំនរ​ខ្សាច់​ក្រុមហ៊ុន​ខាងលើ កាលពី​វេលា​ម៉ោង​១០ និង​៤៥ នាទី ព្រឹក ។ អ្នក​ទាំង​២ ត្រូវបាន​តុលាការ ខេត្តកោះកុង​ចេញ​ដីកា​ឃុំខ្លួន ។​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

​ខាងក្រោម​នេះ​ជា​ខ្លឹមសារ​ទាំងស្រុង​នៃ​សេចក្តីថ្លែងការណ៍​៖​

spot_img
×