Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​បាញ់​កក្រើក​រាត្រី​ខេត្ត​ព្រះសីហនុ របួសធ្ងន់​មនុស្ស​៤​នាក់​

spot_img

​​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា នៅ​ម៉ោង​ជាង​៨​យប់​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ មាន​ករណី​ផ្ទុះអាវុធ​បាញ់ប្រហារ​គ្នា​មួយ​ករណី បាន​កើតឡើង នៅក្នុង​ហាង​លក់​អាហារ របស់​ជនជាតិ​ចិន​១​កន្លែង មាន​ទីតាំង​នៅ​ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ​។​

សមត្ថកិច្ច​ឲ្យដឹងថា បទល្មើស​បាញ់បោះ​សេរី​ខាងលើនេះ បានរ​បួស​ជនជាតិ​ចិន​ចំនួន​៤​នាក់ និង​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​គ្លីនិក​សេតេ​។​

ជនរងគ្រោះ​ទាំង​៤​នាក់​មាន​ឈ្មោះ Zhang kun ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​ទេសចរ​ត្រូវ​២​គ្រាប់ នៅ​ត្រង់​ភ្លៅ​ខាងស្តាំ​។ ឈ្មោះ Yang huaihua ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​ទេសចរ​ត្រូវ​១​គ្រាប់ ត្រង់​ជង្គង់​ខាងស្តាំ និង​បែក​ចុង​ម្រាម​ខាងស្តាំ​។ ឈ្មោះ Yang junqing ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​មុខរបរ​ទេសចរ ត្រូវ​៣​គ្រាប់​ត្រង់​ភ្លៅ​ធ្វេង​១​គ្រាប់​និង​កំភួនជើង​ខាងធ្វេង​១​គ្រាប់ និង​ភ្លៅ​ស្តាំ​១​គ្រាប់ និង​ឈ្មោះ Liu Wei min ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​មុខរបរ​ទេសចរ ត្រូវ​២​គ្រាប់ ត្រង់​ភ្លៅ​ស្តាំ​ទាំង​២​។​

​សមត្ថកិច្ច​ឲ្យដឹងថា ជនរងគ្រោះ​ទាំង​៤​នាក់​ស្នាក់នៅ​សណ្ឋាគា​ខ្សាច់មាស​។​ ចំណែក​ជន​បង្ក សមត្ថកិច្ច​សង្សយ័ថា​ជា​ជនជាតិ​ចិន​ដូចគ្នា ហើយ​រហូត​មកដល់ពេលនេះ សមត្ថកិច្ច​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជនសង្ស័យ​នៅ​ឡើយ​ទេ ដោយ​ក្រោយពី​បើក​ការបាញ់ប្រហារ​ទៅលើ​ជនរងគ្រោះ​រួច ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​ឈឹង​។​

​ករណី​នេះ​កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ កំពុង​ធ្វើ​ការស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនបង្ក​យកមក​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់​៕ ដោយ ៖ ដែន​សីមា​

spot_img
×