Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នកវិទ្យាសាស្ត្រ​ជប៉ុន ដាក់​បង្ហាញ​ទុយោ​របាញ់​ទឹក​ដែល “​ឆ្ពោះទៅ​រក​កន្លែង​មាន​អគ្គិភ័យ ដោយ​…​ស្វ័យប្រវត្តិ​! (មានវីដេអូ)

spot_img

​បណ្តា​អ្នកវិទ្យាសាស្ត្រ​ជប៉ុន​ថ្មីៗ​នេះ​ទើប​ដាក់​បង្ហាញ​ពី​បរិក្ខា​ររ​ម្យ៉ាង​អាច​ប​រិដ​វត្ត​មួយ​សម្រាប់​វិស័យ​ពន្លត់​អគ្គិភ័យ នៅ​ថ្ងៃ​អនាគត​យ៉ាងខ្លាំង​ខាងមុខ ។​

​ជាក់ស្តែង​បរិក្ខារ​នេះ​គឺជា​បំពង់​បាញ់​ទឹក​ស្វ័យប្រវត្តិ​ក្នុងការ​ធ្វើ​ចលនា​សំដៅ​ទៅ​ពន្លត់​អគ្គិភ័យ ដោយ​ពុំ​ចាំបាច់​ត្រូវការ​មនុស្ស​កាន់​តម្រង់​វា​ទៀត ។​

​បំពង់​នេះ អាច​ចលនា​យ៉ាង​ងាយ​ចូល​ទៅ​កន្លែង​ចង្អៀត បត់បែន ដើម្បី​បាញ់​ពន្លត់ភ្លើង ។​

​ប្រភេទ​ទុយោរ​ល្បឿន​លឿន​នេះ ប្រើប្រាស់​ប្រព័ន្ធ​ប្រតិកម្ម​សម្ពាធ​ទឹក​ដែល​តម្លើង​ស្របតាម​ទុយោរ ដើម្បី​ជួយ​ឲ្យ​វា “​ហោះហើរ​” ទៅកាន់​គោលដៅ​អគ្គិភ័យ​។ ទីភ្នាក់ងារ​ពន្លត់​អគ្គិភ័យ បញ្ជា​វា​តាមរយៈ​ប្រព័ន្ធ​មួយ ។ ជាក់ស្តែង​គេ​អាច​បញ្ជា​រយៈកម្ពស់​ទិស​ដៅ​របស់​ក្បាល​ទុយោរ ដោយ​ប្រើ​សម្ពាធ​ទឹក​បាញ់​ចេញ​ដើម្បី “​តម្រង់​ទិសដៅ​” ។​

​ទម្រង់​និង​ចលនា​របស់​វា​ត្រូវ​បាន​គេ​យក​លំនាំ​តាម “​ពស់​” ។ ហេតុនេះ​វា​អាច​ចូល​តាម​បង្អួច ប្រហោង​ផ្សេងៗ ដើម្បី​ចូល​កៀក​នឹង​កន្លែង​កំពុង​ឆេះ ។ ក្រៅពីនោះ​ដោយសារ​ថាមពល​របស់​វា​គឺជា “​ទឹក​” ហេតុនេះ​វា​អាច​បំពេញ​ការងារ​បាន​យូរ ហើយ​ពេល​ត្រូវ​បន្ថែម​ថាមពល​ក៏​ពុំ​ចំណាយ​ពេល​ច្រើន​ដែរ ។​

​ជាមួយ​ឧបករណ៍​នេះ កងកម្លាំង​ពន្លត់​អគ្គិភ័យ អាច​ឈរជើង​នៅ​ទីតាំង​សុវត្ថិភាព ឆ្ងាយ​ពី​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​ពន្លត់ភ្លើង ។

​ប្រាកដ​ណាស់​វា​អាច​ធ្វើឲ្យ​អ្វីៗ​ដែល​មនុស្ស​ពុំ​អាច​ធ្វើ​រួច ! ៕ លី​សា​

 

spot_img
×