Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​បុគ្គល​ឈ្មោះ សន សំនៀង ទៅ​តុលាការខេត្ត​កំពង់ធំ ករណី​បង្ហោះ​ព័ត៌មាន​ធ្វើឲ្យប៉ះពាល់ ដល់​កិត្តិយស​កងរាជអាវុធហត្ថ​

spot_img

​កំពង់ធំ​៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ បុគ្គល​ឈ្មោះ សន សំនៀង ដែល​ជា​ម្ចាស់​គណនី Facebook ឈ្មោះ យមរាជ លោកីយ៍ ជា​អតីត​កងរាជអាវុធហត្ថ ដែល​ត្រូវ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​កំពង់ធំ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ធំ​ហើយ ដើម្បី​ចាត់ការ​តាម​នីតិវិធី ពាក់ព័ន្ធ​ករណី​បង្ហោះ​ព័ត៌មាន​ធ្វើឲ្យប៉ះពាល់ ដល់​កិត្តិយស​កងរាជអាវុធហត្ថ ។​

​នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា​នេះ កងរាជអាវុធហត្ថ នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ជុំវិញ​ការចាប់ខ្លួន និង​ការប្រព្រឹត្ត​បទល្មើស​ជនសង្ស័យ​ខាងលើនេះ ហើយ​ចំពោះ​ពេលវេលា និង​ទីកន្លែង​ដែល​នឹង​ធ្វើ​រៀបចំ​សន្និសីទ​កាសែត នឹង​ជម្រាបជូន​នៅពេល​ក្រោយ​។​

​សូមជម្រាបថា បុគ្គល​ឈ្មោះ សន សំនៀង នេះ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ មាន​ការដឹកនាំ និង​សម្របសម្រួល​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ​។​

កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ថា ការ​បង្ហោះ​ព័ត៌មាន​តាម​បណ្តាញ​សង្គម Facebook គណនី​ឈ្មោះ យមរាជ លោក​កីយ៍ និង​ការផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ព័ត៌មាន​មួយ​ចំនួន​តូច ដែល​ជា​ព័ត៌មាន​មិន​ពិត​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​កងរាជអាវុធហត្ថ​។​

ឈ្មោះ យមរាជ លោក​កីយ៍ មានឈ្មោះ សន សំនៀង អតីត​ជា​នាយទាហាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ត្រូវ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ កងរាជអាវុធហត្ថ ដោយ​ក្រុមប្រឹក្សាវិន័យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​តាំងពី​ឆ្នាំ​២០១៧​។ ការ​លុបឈ្មោះ​នេះ ដោយ​សារ​បុគ្គល​ឈ្មោះ សន សំនៀង បាន​ប្រព្រឹត្ត​ខុសឆ្គង ជា​បន្តបន្ទាប់ ម្តង​ហើយ​ម្តង​ទៀត​ដូចជា​៖ បង្ក​គ្រោះថ្នាក់​ចរាចរ​បណ្តាលឲ្យ​មនុស្ស​ស្លាប់​នៅនឹងកន្លែង បាញ់បោះ​សេរី និង​បាន​ប្រើ​ហិង្សា​លើ​បងថ្លៃ​ស្រី​ម្នាក់ បណ្តាល​ឲ្យ​សន្លប់​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×