Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​គ្មាន​សង្ឃឹម​រស់ បន្ទាប់​ជិះ​ម៉ូតូ​បុក​ឆ្កែ​ឆ្លងផ្លូវ​ដ៏​សាហាវ (​វីដេអូ​)

spot_img

​ក្រៅពី​បុក​គ្នា​រវាង​រថយន្ត ឬ​ម៉ូតូ នោះ​មនុស្ស​ជាច្រើន​បាន​ជួប​បទពិសោធន៍​គ្រោះថ្នាក់​រួចទៅហើយ ដែល​បាន​ជិះ​ម៉ូតូ​បុក​ឆ្កែ​ឆ្លងផ្លូវ ប៉ុន្តែ យើង​ក៏​ពុំ​ធ្លាប់​បានឃើញ​គ្រោះថ្នាក់​ដ៏​សាហាវ​ដូច​ក្នុងករណីនេះ​ទេ ដែល​បាន​កើតឡើង​នៅ​ផ្លូវ​មួយកន្លែង ស្ថិតក្នុង​កោះ Wrangel រដ្ឋ Andhra ប្រទេស​ឥណ្ឌា ។

​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​ផ្សាយ​ដោយ Live Leak បានបង្ហាញ​ឲ្យ​ឃើញ​សត្វ​ឆ្កែ​១​ក្បាល បាន​ឆ្លងផ្លូវ និង​ឈប់​នៅត្រឹម​ក្បាល​ពុះ​ទ្រូងផ្លូវ ប៉ុន្តែ បន្ទាប់មក វា​ត្រូវ​បានឃើញ​ហាក់​ចង់​បក​ក្បាល​ត្រឡប់មក​ចិញ្ចើមផ្លូវ​វិញ ខណៈដែល​បុរស​ម្នា​ក់បាន​ជិះ​ម៉ូតូ​ហួស ។

​ប៉ុន្តែ ពិតជា​រន្ធត់​ខ្លាំងណាស់ ខណៈពេលដែល​បុរស​ម្នាក់​ជិះ​ពី​ខាងក្រោយ​ចូលមក​ដល់ សត្វ​ឆ្កែ​នេះ​ស្រាប់តែ​រត់​ឆ្លងផ្លូវ​ភ្លាមៗ ដែលជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ពុំ​អាច​គេច​ទាន់ និង​បុក​វា​ទាំង​កម្រោល បណ្តាល​ឲ្យ​ដួល​ម៉ូតូ ហើយ​គាត់​ត្រូវ​បោក​ក្បាល​នឹង​របាំង​ថ្ម​ទ្រូងផ្លូវ​១​កង់​យ៉ាង​សាហាវ​បំផុត ។​

​បើទោះជា​ពុំមាន​ព័ត៌មាន​ បញ្ជាក់​ពី​ស្ថានភាព​របួស​របស់គាត់ តែ​តាមរយៈ​ការ​ពិនិត្យឃើញ​ស្ថានភាព​ដ៏​សាហាវ​ជាក់ស្តែង​ក្នុង​វីដេអូ​នេះ មនុស្ស​ជាច្រើន​បាន​គិតថា បុរស​នោះ​មានសង្ឃឹម​រស់រានមានជីវិត​តិចតួច​ណាស់ ។

​ទោះយ៉ាងណា នេះ​ជា​ករណី​បុក​ឆ្កែ​ដ៏​ស្លុតរន្ធត់​មួយ ដែល​អ្នក​ទាំងអស់គ្នា​បានឃើញ​ហើយ គួរតែមាន​ការប្រុងប្រយ័ត្ន​ជានិច្ច ខណៈពេល​កំពុងធ្វើដំណើ​រ​នៅលើ​ដងផ្លូវ​លឿនៗ ជាពិសេស​សម្រាប់​អ្នកបើកបរ​ម៉ូតូ​តែម្តង ៕ ឧ​ត្ត​ម​

spot_img
×