Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្របី​មួយ​ក្បាល​ក្នុង​ប្រទេស​ថៃ កើតកូន​មក មាន​រូបរាង​ដូច​មនុស្ស​

spot_img

​នៅ​តំបន់​ជនបទ​ក្នុង​ប្រទេស​ថៃ គ្រួសារ​នីមួយៗ តែងតែ​មាន​ចិញ្ជឹម​ក្របី​។ ក្របី តែងតែ​ត្រូវបាន​គេ​​បង្កាត់ ដើម្បី​យក​កូន​លក់ ឬ​យក​កាប់​សាច់​លក់​។ ទោះយ៉ាងណា មាន​រឿង​ចម្លែក​មួយ​កើត​នៅក្នុង​​ប្រទេស​ថៃ នៅពេល​ក្របី​មួយ​ក្បាល​កើតកូន​មក​មាន​រូបរាង​ដូច​មនុស្ស​។​ ​

បើ​ស្តាប់​ទៅ ហាក់ដូចជា​មិន​ជឿ​ទេ ប៉ុន្តែ​រូបថត​ទាំងអស់នេះ អាច​បញ្ជាក់​ថា វា​ពិតជា​កើតមាន​មែន​។​

​កូន​ក្របី​នោះ​មើល​ទៅ​មាន​ទំរង់​ដូច​មនុស្ស​បេះបិត ជាពិសេ​សផ្បែកក្បាល និង​មុខ​តែម្តង​។ ដៃ ជើង និង​ផ្នែក​ផ្សេងៗ​ទៀត ជា​ក្របី ប៉ុន្តែ​មាន​ទំរង់​ដូច​មនុស្ស​។​

​ទោះយ៉ាងណា កូន​ក្របី​ដែល​កើតមក​ដូច​មនុស្ស​នេះ បាន​ស្លាប់​នៅពេល​វា​ចាប់កំណើត​។​

​អ្នកភូមិ​ទាំងអស់​មាន​ជំនឿ​ថា អភូតហេតុ​ចម្លែក​នេះ អាច​នឹង​នាំ​លាភ​សំណាង​ដល់​ពួកគេ ដូច្នេះ​ហើយ​មាន​មនុស្ស​ជាច្រើន​មក​បួងសួង​នៅមុខ​សព​របស់​កូន​ក្របី​នោះ ដោយ​ធ្វើការ​រោយ​ម្សៅ​ ​និង​មាន​អុច​ធូប បន់ស្រន់​ផងដែរ​៕​ សុភ័ក្ត្រ

​ប្រភព​៖ trendszilla

spot_img
×