Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ ព្រមាន​ជន​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បង្ហាញ​ឈ្មោះ​អ្នក​ទន្ទ្រាន​ចូលទៅ​ទន្ទ្រាន​កាន់កាប់ និង​លក់​-​ទិញ ដី​សាធារណៈ​របស់​រដ្ឋ ក្នុង​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ មាន​ទីតាំង​នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឲ្យ​បញ្ឈប់​សកម្មភាព​ទន្ទ្រាន​កាន់កាប់ លក់​-​ទិញ​ដី និង​សង់​សំណង់ ខុសច្បាបប់ និង​ត្រូវ​រុះរើ​សំណង់​ទាំ​អស់នោះ ឲ្យអស់​ពី​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ក្នុង​ភូមិសាស្ត្រ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយ​ខ្លួនឯង ឲ្យបាន​មុន​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៨​។​

​លិខិត​ចុះ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ មាន​ចុះហត្ថលេខា និង​បោះត្រា ដោយ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ជម្រាបជូន ឈ្មោះ ញ៉ក់ គឹម​តុង​- ជាម ជ​ន់​- មឿង ស្រី​ទូច និង​បក្សពួក ឲ្យ​បញ្ឈប់​សកម្មភាព​ទន្ទ្រាន​កាន់កាប់ លក់​-​ទិញ​ដី និង​សង់​សំណង់ ខុសច្បាបប់ និង​ត្រូវ​រុះរើ​សំណង់​ទាំងអស់នោះ ឲ្យអស់​ពី​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ក្នុង​ភូមិសាស្ត្រ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

ខាងក្រោម​នេះ​ជា​លិខិត របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចុះ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨..៖​

spot_img
×