Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពស់ថ្លាន់​មួយ​ក្បាល​នេះ លេប​អ្វី​មិន​លេប​ទេ លេប​ចំ​កាំ​ប្រម៉ា មានអី ត្រូវ​ងាប់​ទាំងពីរ​

spot_img

​ពស់ថ្លាន់​ត្រូវបាន​គេ​ចាត់ទុក​ជា​ពពួកសត្វ​ល្មូ​ន​ដែល​មាន​គ្រោះថ្នាក់​ខ្លាំង​។ ទោះបី​វា​ជា​សត្វ​មិនមាន​​ពិ​សក្តី ប៉ុន្តែ​កម្លាំង​របស់​វា អាច​រឹត​សម្លាប់​ចំណីអាហារ​បាន​យ៉ាង​ងាយស្រួល​។ គ្រាន់តែ​រូបរាង និង​ពណ៌​​សម្បុរ​របស់​វា ក៏​អាច​ធ្វើឲ្យ​យើង​ខ្លាច​បានដែរ ហើយ​សត្វ​នេះ អាច​លេប​ចំណី​ដែល​មាន​ទំហំ​ធំ​ជាង​​ខ្លួន​របស់​វា​បាន​យ៉ាង​ស្រួល​ផងដែរ​។​

​ប៉ុន្តែ ពស់ថ្លាន់​មួយ​ក្បាល​នេះ ប្រហែល​ជា​ជួប​ថ្ងៃ​ស៊យ​ខ្លាំង​បំផុត​ហើយ ព្រោះ​វា​ចំណី​វា​មាន​ច្រើន​ពេញ​​ទឹក​ពេញ​ដី តែ​បែរជា​មក​ជ្រើសរើស​យក​សត្វ​កាំ​ប្រម៉ា មានអី ត្រូវ​ងាប់​ទាំងពីរ​។​

​អ្នកជិះ​កង់​កំសាន្ត​ម្នាក់ ដែល​ធ្វើដំណើរ​កាត់ តំបន់​អភិរក្ស Lake Eland Game ស្ថិតក្នុង​ខេត្ត Kwazulu Natal ប្រទេស​អាហ្វ្រិច​ខាងត្បូង បាន​ជួបប្រទះ​ពស់ថ្លាន់​ដ៏​ធំ​មួយ​ក្បាល​។ អ្នកជិះ​កង់​នោះ​​បាន​ថតរូប​របស់​វា​ជា​ច្រើន​សន្លឹក និង​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម បណ្តាលឲ្យ​មាន​អ្នកចូល​​មើល​យ៉ាងច្រើន និង​ទាក់ទាញ​ប្រជាជន​ដែល​រស់នៅ​តំបន់​នោះ ឲ្យមក​មើលព​ស់​នៅ​ផ្ទាល់​ផងដែរ​។​

​មាន​មនុស្ស​ជាច្រើន​មក​មើល​សាកសព​សត្វ​ពស់​ហើម ហើយ​ពួកគេ​ឆ្ងល់​ថា តើ​វា​លេប​អ្វី បានជា​វា​​ងាប់​។ មាន​សត្វព្រៃ​ជាច្រើន ដែល​ពស់ថ្លាន់​អាច​ចាប់​ស៊ី​បាន ប៉ុន្តែ​គេ​មិនដឹងថា តើ​សត្វ​ក្នុង​ពោះ​​របស់​វា ជា​សត្វ​អ្វី​នោះទេ រហូតដល់ អ្នក​អភិ​រក្សា​ចាប់ផ្តើម​វះ​ពោះ​របស់​វា ដើម្បី​រក​មូលហេតុ​។​

​នៅពេល​បុគ្គលិក​តំបន់​នោះ ធ្វើការ​វះ​ពោះ​របស់​វា អ្នក​គ្រប់​គ្នា​មាន​អារម្មណ៍​ភ្ញាក់ផ្អើល ដោយសារតែ​​ឃើញ​សត្វ​កាំ​ប្រម៉ា ទម្ងន់​ជិត ១៤​គីឡូក្រាម ក្នុង​ពោះ​របស់​វា​។ គេ​សន្និដ្ឋាន​ថា មូលហេតុ ដែល​ធ្វើឲ្យ​ពស់​នោះ​ងាប់ ដោយសារ​តែ​ម្ជុរ​របស់ស​ត្វ​កាំប្រ​ម៉ាចា​ក់​ក្នុង​ពោះ​របស់​វា​៕ សុភ័ក្ត្រ​

​ប្រភព​៖ trendszilla​

   

spot_img
×