Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​កងទ័ព​នៅ​បន្ទាយមានជ័យ ក៏​ត្រៀម​ប្រចាំ​បញ្ជា​និង​ត្រួត​កម្លាំង​ចាំ​អនុវត្ត​ផែនការ​ថ្នាក់​លើ​

spot_img

បន្ទាយមានជ័យ ៖ កម្លាំង​កងទ័ព​ភូមិភាគ​ប្រចាំ​តំបន់​១(​ទិស​បន្ទាយមានជ័យ​) កងពល​តូច​ថ្មើរជើង​លេខ​៥១ កងការពារ​ព្រំដែន​លេខ​៥០៣ និង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ​ព្រមទាំង​កម្លាំង​ពាក់ព័ន្ធ​ចំហ​និង​សម្ងាត់​ផ្សេងទៀត​នៅ​បន្ទាយមានជ័យ​ក៏​ត្រៀម​ប្រចាំ​បញ្ជា​និង​ត្រួត​កម្លាំង​ចាំ​អនុវត្ត​ផែនការ​ថ្នាក់​លើ​ទាក់ទិន​បង្កា ទប់ស្កាត់ និង​កម្ទេច​ការតវ៉ា​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​។​

​ឧត្តមសេនីយ៍ត្រី សេង ធា​រិន មេបញ្ជាការរង នាយសេនាធិការ កងពល​តូច​ថ្មើរជើង​លេខ​៥១ អោយដឹងថា​:​កាលពី​ម៉ោង ៨​យប់ ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៧ លោក​និង​នាយទាហាន​បាន​ត្រួតពិនិត្យ​នូវ​ការអនុវត្តន៍​តាម​បទបញ្ជា​របស់​ថ្នាក់លើ​។​លោក​និង វរ​សេនា​តូច​ថ្មេី​រជេី​ង​លេខ​៥១៣ បាន​ត្រួត​កំលាំង​អន្តរាគមន៍ តាម​ផែនការ​របស់​ថ្នាក់​លើ​កំណត់ កម្លាំង សព្វាវុធ សំភា​រះ​បំរើ​ប្រយុទ្ធ​គ្រប់​តាម​ផែនការ ។​

​លោក​វរសេនីយ៍ ជឹម អាន មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ​អោយ​រស្មី​កម្ពុជា​ដឹង​ល្ងាច​ថ្ងៃទី​១៦​វិច្ឆិកា​ថា​:​កម្លាំង​តំបន់​បាន​ត្រៀម​និង​ប្រចាំ​បញ្ជា​ដូច​ដែល​ផែនការ​បញ្ជា​ថ្នាក់លើ​តាម​ឋានានុក្រម​និង​គណ​:​បញ្ជាការ​កងឯកភាព​ខេត្ត​ដាក់ជូន​។​

​លោក​បន្តថា តំបន់​ក៏​សូម​ជូនដំណឹង​កុំអោយ​ប្រជាពលរដ្ឋ​សាធារណជន​ភ្ញាក់ផ្អើល​នៅ​ពេល​ឃើញ​កម្លាំង​ធ្វើ​យុទ្ធ​ដំណើរ​ពី​បន្ទាយ​នៅ​សង្កាត់​អូរ​អំបិល​កាត់​កណ្តាល​ក្រុង​ទៅ​សង្កាត់​កោះ​ពង​សត្វ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​វិច្ឆិកា ក្នុង​បំនង​ពង្រឹង​ប្រតិបត្តិការ​។​

​ចំណែក​លោក​ឧត្តមសេនី​យ៍ទោប្រាក់ សុភ័ណ្ឌ មេបញ្ជាការរង​យោធភូមិ​ភាគ​៥​ទទួល​ប្រចាំ​តំបន់​ទី​១(​បន្ទាយមានជ័យ​)​អោយដឹងថា​:​គ្រប់​កងឯកភាព បាន​ប្រចាំ​បញ្ជា​និង​ត្រៀមលក្ខណ​:​អនុវត្ត​បទបញ្ជា​ស្រេចបាច់​អស់ហើយ​៕ ដោយ ៖ បន្ទាយ​

spot_img
×