Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សុខ រក្សា ធ្លាក់ខ្លួន​ឈឺ ដេកពេទ្យ​យូរថ្ងៃ​ហើយ ប៉ុន្តែ​ពុំបាន​ធូរស្បើយ

spot_img

​ថ្ងៃនេះ តារាចម្រៀង និង​ជា​អ្នកនិពន្ធ ក្នុង​ផលិតកម្ម​សាន់​ដេ លោក​សុខ​រក្សា បានធ្វើឱ្យ​អ្នកគាំទ្រ​បារម្ភ​យ៉ាងខ្លាំង ក្រោយ​ទទួលដំណឹង​ថា លោក​មាន​ជម្ងឺ​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​ច្រើន​ថ្ងៃ​មកហើយ ប៉ុន្តែ​នៅ​មិនទានបាន​ធូរស្បើយ ។

​បើតាម​សម្ដី​គូស្នេហ៍​របស់​ម្ចាស់​បទ «​អ្នកស្រែ​ដូច​យើង​» កញា កុល ដាវី បានឱ្យដឹងថា លោក សុខ រក្សា មាន​ជំងឺ​រលាក​ក្រពះ និង​ពោះវៀន ដោយ​ពេលនេះ​មិនទាន់​អាច​ចេញពី​មន្ទីរពេទ្យ​មក​សម្រាក​នៅផ្ទះ​នោះទេ ព្រោះ​ជំងឺ​របស់លោក​មិនទាន់បាន​ធូរ​នៅឡើយ​។

​គួរ​បញ្ជាក់ថា មួយរយៈ​ធំ​នេះ លោក សុខ រក្សា ហាក់ដូចជា​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​ខណៈដែល​សូម្បីតែ​បទ​ចម្រៀង ក៏​ពុំ​ឃើញ​មាន​ចេញ​អាល់​ប៊ុ​ម​ថ្មីៗ​ដែរ ហើយ​ស្ងាត់ៗ​ស្រាប់​តែមាន​ដំណឹង​លោក​មាន​ជម្ងឺ​នេះ បានធ្វើឱ្យ​មិត្តភក្ដិ ក៏ដូចជា​អ្នកគាំទ្រ​បារម្ភ​យ៉ាងខ្លាំង ៕ សាវុធ

 

spot_img
×