Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន ៖ ភ្លៀង​ជន់​លិច មិនទាន់​ចប់​ស្រួលបួល​ផង ឥឡូវ​ត្រូវ​រង​ទទួល​រលក​កម្តៅ​យ៉ាងខ្លាំង​ទៀត​

spot_img

រលក​កម្តៅ នៅ​ភាគខាងត្បូង​ជប៉ុន​បាន​ឆក់យក​ជីវិត​មនុស្ស​យ៉ាងតិច ១៣​នាក់ ហើយ​បង្ក​ឲ្យ​ការស្តា​ស្ថានការណ៍​ទឹកជំនន់​កាន់តែ​លំបាក​ឡើង ។​

ការស្តារ​ផលវិបាក នៃ​គ្រោះ​ទឹកជំនន់ កំពុង​ប្រឈម​នឹង​ការលំបាក បង្ក​ដោយ​រលក​កម្តៅ ។​

​តាម Kyodo News ឲ្យដឹងថា មនុស្ស​មួយចំនួន​បាន​ស្លាប់ ព្រោះ​កម្តៅថ្ងៃ​ខ្លាំង ក្នុងអំឡុង ៣​ថ្ងៃ កន្លងមក ពី​ថ្ងៃ​ទី ១៤-១៦ ខែកក្កដា (​ថ្ងៃទី​១៤ កក្កដា ស្លាប់​៦​នាក់ ថ្ងៃទី ១៥ កក្កដា ស្លាប់ ២​នាក់ និង​ថ្ងៃ​ទី ១៦ កក្កដា ស្លាប់ ៥​នាក់​) ។ ក្រៅពីនោះ មាន​មនុស្ស​ជាង ២.០០០​នាក់ ត្រូវ​ចូល​មន្ទីរពេទ្យ ព្រោះ​ខ្សោះ​កម្លាំង​ដោយ​អាកាសធាតុ​ហួតហែង​ខ្លាំងពេក ។​

តំបន់​ជន់​លិច និង​បាក់​ដី ដោយសារ​ភ្លៀង​ធំៗ​ជាប់​គ្នា​

​កម្តៅថ្ងៃ​កើនឡើង​ខ្លាំង ធ្វើឲ្យ​ការងារ​ស្តារស្ថាន​ការណ៍លិចលង់​ប្រទះ​ការលំបាក​ច្រើន ។ ដោយឡែក​នៅ​ខេត្ត Hiroshima មាន​អ្នកស្ម័គ្រចិត្ត ៣​នាក់ ត្រូវ​ចូល​មន្ទីរពេទ្យ ។​

​មនុស្ស​រាប់ពាន់​នាក់ ត្រូវ​ជម្លៀសចេញ គេ​បាន​បំពាក់​ម៉ាស៊ីនត្រជាក់ នៅក្នុង​កន្លែង​ស្នាក់នៅ​បណ្តោះអាសន្ន ។ ប៉ុន្តែ​មាន​គ្រួសារ​រាប់ពាន់​ទៀន​នៅ​ពុំទាន់​មាន​ទឹក​និង​ភ្លើង​ប្រើប្រាស់​ទេ ។​

​រលក​កម្តៅ​ថ្វី​ត្បិត​កើនឡើង​តែ​ពុំ​ទាន់ ដល់​កម្រិត 41​អង្សា C ដែល​ធ្លាប់​មាន​នៅ​ខែ​សីហា ឆ្នាំ ២០១៣ ។ ពេល​នោះ​មនុស្ស​រាប់​សិប​នាក់​បាន​ស្លាប់ ៕ សូ​យ​ន​

spot_img
×