Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ស្អាត​យំ​អង្វរ​ប៉ូលីស​កុំ​ឲ្យ​ចាប់ខ្លួន ព្រោះ​គ្មាន​លុយ​ធានា​ក្រៅ​ឃុំ តែ​សុំ​ចេញសង​ថ្លៃ​ជួសជុល​​រថយន្ត​​​១០​គ្រឿង​ដែល​ខ្លួន​បាន​បុក​រះ​ទាំង​ស្រវឹង (​វីដេអូ​)

spot_img

​ថៃ​៖ អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ឈ្មោះ Alex Solatti បាន​​បង្ហោះ​វីដេអូ​ឃ្លី​ប​នៃ​គ្រោះថ្នាក់​ចរាចរណ៍​មួយ និង​សរសេរ​ឲ្យ​ដឹងថា រថយន្ត​ស៊េរី​ទំនើប​ពណ៌​ស​១​គ្រឿង បើកបរ​ដោយ​ស្ត្រី​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង បាន​បុក​រះ​រថយន្ត​គេ​អស់​អស់​ជាច្រើន​គ្រឿង ចាប់ពី South Pattaya រហូតដល់ Pattay2 មុនពេល​វា​ទៅមុខ​លែងរួច ។​

​នៅក្នុង​វីដេអូ​ឃ្លី​ប ម្ចាស់​គណនី​ខាងលើនេះ បាន​និយាយថា «​រថយន្ត​ខ្ញុំ​សឹងតែ​ត្រូវបាន​បុក​ដូចគ្នា​ដ៏​សាហាវ​នេះដែរ ប៉ុន្តែ សំណាង​ណាស់ វា​គ្រាន់តែ​ប៉ះទង្គិច​ផ្នែក​ខាងក្រោយ​ស្រាល ហើយ​ខ្ញុំ​អាច​គេច​ផុតពី​គ្រោះ​» ។

​ចំណែក​ស្ត្រី​បើកបរ​បង្ក​វិញ បាន​និយាយអង្វរ​ប៉ូលីស​កុំ​ឲ្យ​ចាប់ខ្លួន​នាង​អី ព្រោះ​នាង​ពុំមាន​លុយ​បង់​ធានា​ក្រៅ​ឃុំ​ទេ ។ ហើយ​គ្រប់​ពេលដែល​នាង​និយាយ​ទាំង​ទ្រ​ហ៊ោ​យំ គឺ​តែង​ទ​ទួ​ច​ថា នាង​ក៏​គ្មាន​បំណង​គេចខ្លួន ពី​ការ​ចេញថ្លៃ​ជួសជុល​រថយន្ត​ទាំង​នោះដែរ ហើយ​នាង​ពិតជា​មាន​ភាព​តានតឹង​ខ្លាំងណាស់ ព្រោះ​មាន​អ្នកផ្ទះ​កំពុងមាន​ជំងឺមហារីក​ទៀត ៕ ឧត្តម​

spot_img
×