Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​បុរស​ម្នាក់​រំលោភ​ស្ត្រី​មាន​សតិ​មិន​គ្រប់​

spot_img

​កណ្តាល​ ៖ មាន​ករណី រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​មក​នាក់​មាន​សតិិ​ប្រ ក្រ​តី ហើយ​ជន​បង្ក​ត្រូវ​ចាប់ខ្លួន ដែល កើតហេតុ​នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៦​និង​៣០​នាទី ចំណុច ក្នុង​ផ្ទះ​ឈ្មោះ យ៉ា​ត ពៅ ភូមិ​ក្បាលស្ពាន ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តាល ។​

​ជនរងគ្រោះ ឈ្មោះ​( វ . ម ) ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តាល (​សតិ​វ​ល្លាស) ។ ជនសង្ស័យ​ឈ្មោះ ជ​ន់ ខួច ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តាល​។​

​នៅ​ថ្ងៃ ខែ ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាង​លើ​ម្តាយ​ជនរងគ្រោះ​បាន​ដើរ​ទៅ​ទិញ​សាប៊ូ​នៅផ្ទះ​ទៀម​របស់​ឈ្មោះ​រ៉ា​ន់ ភេទ​ស្រី ក្នុងភូមិ​ជាមួយ ចំណែក​ឯ​ជនរងគ្រោះ​ឈ្មោះ​( វ ម​) ដែល​ជា​កូន​នៅ​ផ្ទះ​តែ​ម្នាក់ឯង រីឯ​ប្តី​មិន​ទាន់​មក​ពី​ធ្វើការ​សំណង់​ទេ ក្រោយពី​ទិញ​រួច​មួយសន្ទុះ​បាន​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ឃើញ​ជនរងគ្រោះ​ជា​កូន​បាន​ដើរចេញ​ពី​បន្ទប់​ក្នុង​ផ្ទះ​របស់​ខ្លួន ហើយ​លើក​ខោ​របស់​ខ្លួន​ដែល​នៅ​ត្រឹម​ភ្លៅ​មក​ត្រឹម​ចង្កេះ រួច​មក​អង្គុយ​នៅលើ​គ្រែ​សំយ៉ាប​មុខផ្ទះ បន្ទាប់មក​ក៏​ឃើញ​ជនសង្ស័យ​ឈ្មោះ​ជ​ន់ ខួច​ដើរចេញ​ពី​បន្ទប់​ក្នុង​ផ្ទះ​នោះដែរ ដោយ​ដើរ​បិទ​ឡេវ​ខោ ពុំ​រូត​ខោ​ទេ ភ្លាម​នោះ​ម្តាយ​ជនរងគ្រោះ​មាន​ការសង្ស័យ ក៏​ឃាត់​អោយ​ជនសង្ស័យ​នៅ​អង្គុយ​លើ​គ្រែ​សំយាក​មុខ​ផ្ទះ​ជាមួយ​គ្នា ហើយ​ម្តាយ​ជនរងគ្រោះ​បាន​សួរ​ទៅ​ជនរងគ្រោះ ដែល​ជា​កូន​ថា តើ​ង៉ែ​ង​ចូលក្នុង​បន្ទប់ វា​បាន​ធ្វើ​អី​ង៉ែ​ង​ខ្លះ ? ជនរងគ្រោះ​ក៏​ឆ្លើយ​ប្រាប់ថា​: វា​ចាប់​ខ្ញុំ​ធ្វើ​(​ចាប់រំលោភ​) ហើយ​ម្តាយ​ជនរងគ្រោះ​សួរ​បន្តថា​: វា​ធ្វើ​ចូល​អត់ ?​ជនរងគ្រោះ​ឆ្លើយ​ថា​ញ៉ុលៗ​ពីលើ​ក្តិត​អត់​ចូល​ទេ ។ បន្ទាប់​មក​ម្តាយ​ជនរងគ្រោះ​បាន​សួរ​ជន​សង្ស័យថា​: ហ្អែ​ង​ចូល​ផ្ទះ​អញ​បានធ្វើ​អី​កូន​អញ​ខ្លះ ?​

ជនសង្ស័យ​ក៏​ឆ្លើយថា ៖ ខ្ញុំ​គ្រាន់តែ​បាន​ញ៉ុលៗ​ទេ មិន​ទាន់​ចូល​ទេ ។​បន្ទាប់​មក​ម្តាយ​ជនរងគ្រោះ​បាន​ឃាត់​ជនសង្ស័យ​ទុក​រង់ចាំ​ប្តីមកវិញ​ចាំ​ទៅ​ប្តឹង​សមត្ថកិច្ច លុះដល់​វេលា​ម៉ោង​ប្រហែល​១៧​ជាង​ទើប​ប្តី​(​ឪពុកចុង​ជនរងគ្រោះ​)​មក​ផ្ទះ​វិញ ទើប​បាន​នាំគ្នា​យក​ជន​សង្ស័យ​ឈ្មោះ ជ​ន់ ខួច​ មក​ប្រគល់អោយ​នគរបាល​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ភ្នំ​បាត នឹង​បាន​ដាក់​ពាក្យបណ្តឹង​ចូល​ប៉ុស្តិ៍ ដោយ​ប្ដឹង​ចោទប្រកាន់ ទៅលើ​ជនសង្ស័យ​ខាងលើ​ពី​បទ​រំលោភ​សេពសន្ថវៈ​កូនស្រី​របស់​គាត់ ។​

បន្ទាប់​មក​កម្លាំង​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌ ឃាត់ខ្លួន​ជនសង្ស័យ​រួច​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​សាកសួរ កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕​ ​ដោយ​៖​កូឡាប​

spot_img
×