Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​គួរ​ឲ្យ​ព្រឺព្រួច ត្រូច​បាន​កងកម្លាំងស​ង្គ្រោះ​ទម្លាយ​ចេញ ៖ លទ្ធភាព​ជោគជ័យ​ប្រមាណ​តែ ៦០%-៧០% ហើយ​ក្រុម​កីឡាករ​អាច​បាត់បង់​ជីវិត ចន្លោះ​ពី ៣-៥​នាក់​! (មានវីដេអូ)

spot_img

​ក្រុម​មុជទឹក​ដែល​មាន​គ្នា​ជាង ១៥០​នាក់ ត្រូវ​រ៉ាប់រង​នាំយក​ក្មេងៗ ១២​នាក់ ព្រមទាំង​គ្រូបង្វឹក​ចេញពី​ល្អាង​ថា​ម​ហ្លួង ត្រូវបាន​ពណ៌នា​ថា ជា​យុទ្ធនាការ​មួយ​យ៉ាង​លំបាក និង​គ្រោះថ្នាក់​បំផុត ដែល​សូម្បី​តែ​អ្នក​មុជទឹក​អាជីព​ក៏ “​ភ័យ​តក់ស្លុត​” ដែរ ។​

​អ្នក​មុជទឹក Mallinson

​អ្នកជំនាញ​មុជទឹក​សញ្ជាតិ​អង់គ្លេស Jason Mallinson ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​សង្គ្រោះ​ក្រុមបាល់ទាត់​ជ្រូកព្រៃ​ចេញពី​ល្អាង​ថា​ម​ហ្លួង និយាយ​ក្នុង​កម្មវិធី Four Corners របស់​ស្ថានីយ៍ទូរទស្សន៍ ABC ថា ៖ “​នោះ​គឺជា​កិច្ចការ​លំបាក គ្រោះថ្នាក់ និង​មាន​ហានិភ័យ​យ៉ាងច្រើន​បំផុត ដែល​ខ្ញុំ​ធ្លាប់បាន​ធ្វើ​” ។ លោក​ថា​៖ កង្វល់​ធំ​បំផុត​គឺ​សុវត្ថិភាព​របស់​ក្មេងៗ និង​គ្រូបង្វឹក ពេល​ដែល​ទទួល​ភារកិច្ច​ត្រូវ​នាំ​អ្នក​ទាំងនោះ​ចេញ​ផុត​ពី​ល្អាង​លិច​ទឹក ក្នុង​លក្ខខណ្ឌ​លំបាកលំបិន​រាប់មិនអស់ ។​

​ថ្វី​ត្បិត​ជា​អ្នក​មាន​សកម្មភាព​ក្លាហាន​មោះមុ​តក្តី តែ​អ្នក​មុជទឹក​រូប​នេះ​ឲ្យដឹងថា លោក​ពុំ​ប្រាកដ​ក្នុង​ចិត្ត​ថា អាច​ធ្វើ​បែប​នេះ​បាន​ម្តង​ទៀត​ឬ​អត់ ។​

​បញ្ជាការ​ក្រុម​ទាហាន​អាមេរិក​ចូលរួម​សង្គ្រោះ​ក្រុមបាល់ទាត់​ក្មេង , លោក Charles Hodge ក៏​ឲ្យដឹង​បន្ថែមថា ៖ “​យើងខ្ញុំ​បាន​វាយតម្លៃ​ស្ថានការណ៍ ហើយ​ពិនិត្យ​ឃើញ​លទ្ធភាព​ទទួល​ជោគជ័យ​ទាប​ណាស់​… ក្នុង​ជម្រៅ​ចិត្ត​របស់​ខ្ញុំ ទោះ​លទ្ធភាព​ជោគជ័យ​មាន​ត្រឹមតែ ៦០-៧០% ប៉ុណ្ណោះ ។ យើងខ្ញុំ​ព្យាករណ៍​ថា អាចមាន “​ស្លាប់​” 3-4 ឬ 5 នាក់ ផ្អែក​តាម​ស្ថានភាព​សុខភាព​របស់​ប្អូនៗ​ទាំងនោះ​, គ្រា​នោះ​។​

​ដំណើរការ​សង្គ្រោះ​ចែកចេញ​ជា ៩​ដំណាក់ ហើយ​ដើម្បី​ចេញ​ដល់​មាត់​ល្អាង អ្នក​មុជទឹក​ម្នាក់ៗ​ត្រូវ​ចំណាយពេល​អស់​៣​ម៉ោង ។​

​វេជ្ជបណ្ឌិត​ឯកទេស​ខាង​សណ្តំ​សញ្ជាតិ​អូស្ត្រាលី Richard Harry Haris និង​ដៃគូ​មុជទឹក អតីត​ទាហានជើងទឹក Craig Challen ស្ថិតក្នុង​ក្រុម​ជំនាញការ​មុជទឹក​ល្អាង​ភ្នំ​អន្តរជាតិ បាន​បញ្ជូន​ក្រុមបាល់ទាត់​ក្មេងៗ ចេញពី​ល្អាង​ថា​ម​ហ្លួង ដែល​បិទ​ដោយ​ទឹក ។​

​អ្នកជំនាញការ​អូស្ត្រាលី ២​រូបនេះ បាន​ទៅ​ដល់​ថៃ​នៅ​ថ្ងៃទី ៥ ខែកក្កដា ពោល​គឺ ៣​ថ្ងៃ​ក្រោយ​ពី​ក្រុម​ជនរងគ្រោះ​ត្រូវបាន​រកឃើញ ។ តាម​លោក Challen នោះ ពេល​លោក និង​ដៃគូ Harris ទៅដល់​ល្អាង ពួក​គាត់​គិតថា គ្រាន់តែ​ទៅ​ដើម្បី​រក “​សាកសព​” ប៉ុន្តែ​លទ្ធផល​ជាក់ស្តែង​ប្រសើរ​ច្រើនជាង ។​

​លោក Challen ប្រាប់​អ្នកកាសែត​ពេល​វិលត្រឡប់​ទៅដល់​អូស្ត្រាលី​វិញ​ថា ៖ “​នេះ​ជា​រឿង​ស្លាប់ រស់ ។ យើងខ្ញុំ​ពិតជា​មិន​ហ៊ាន​គិតថា ជនរងគ្រោះ​ទាំង ១៣​នាក់ នៅ​មាន​ជីវិត​ក្រោយ​ពេល​ចេញ​ផុត​ពី​ល្អាង​នោះទេ​!” ។​

​អ្នកជំនាញការ​រូបនេះ ឲ្យដឹងថា ការ​មុជទឹក ពុំមែន​ជា​ផ្នែក​សំខាន់​នៃ​យុទ្ធនាការ​ទេ តែ​នោះ​គឺ​វ័យ​របស់​បណ្តា​កីឡាករ ។ ក្រោយពី​ពួកគេ​ត្រូវ​ប្រើ​ថ្នាម​រម្ងាប់​អារម្មណ៍ ដើម្បី​រក្សា​បាន​ភាពនឹងន​រ ។ “​យើងខ្ញុំ​មិនអាច​ទុក​ឲ្យ​ប្អូនៗ​ទាំងនោះ​ភ័យ​ស្លន់ស្លោរ​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប្អូនៗ​សម្លាប់​ខ្លួនឯង ហើយ​សម្លាប់​ទាំង​អ្នក​ទៅ​ជួយសង្គ្រោះ​ទៀតផង​” ។​

​វេជ្ជបណ្ឌិត Harris ត្រូវបាន​ប្រគល់​ភារកិច្ច​វាយតម្លៃ​សុខភាព​របស់​កីឡាករ​ក្មេងៗ​ក្នុង​ពេល​បញ្ជូន​ពួកគេ​ចេញ​ទៅ​ក្រៅ​ល្អាង ។ ក្រៅពីនោះ ក៏​ត្រូវ​ជួយ​ឲ្យ​ប្អូនៗ​ទាំងនេះ​មាន​ស្មារតី​នឹងនរ ហើយ​សង្ឃឹមថា​រួចផុត​ពី​គ្រោះ​កាច​!” ៕ ចន្ទ្រា​

spot_img
×