Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រវល់​តែ​រួមភេទ កង្កែប​ឈ្មោល​ធ្វើឲ្យ​គូស្នេហ៍​ត្រូវព​ស់ត្រ​បាក់​ទាំងរស់​ (មានវីដេអូ)

spot_img

​ប្រឹង​ទប់​ដៃគូ​របស់​ខ្លួន​ឲ្យ​ជាប់​ដើម្បី​រួមភេទ ចុង​ក្រោយ​កង្កែប​ឈ្មោល​ធ្វើឲ្យ​កង្កែប​ញី​ត្រូវស​ត្វ​ពស់​ដែល​កំពុង​ឃ្លាន ត្របាក់​លេប​ទាំង​រស់ ។ ទិដ្ឋភាព​ដ៏​អស្ចារ្យ​ក្នុង​ពិភព​សត្វ​នេះ ត្រូវបាន​អ្នកដំណើរ​ម្នាក់​ថត​យក​បាន​នៅ Tbilisi , Georgia, អាមេរិក ។​

​ពស់​ទឹក​រុញ​គូស្នេហ៍​កង្កែប​បម្លាស់​ទី​លើ​ផ្ទៃ​ទឹក ។​

Katiya Pavlova ជា​សាស្ត្រាចារ្យ​គណិតវិទ្យា​បាន​ផ្តិត​យក​រូបភាព​សត្វ​ពស់​ទឹក​ប្រឹង​ជ្រៀតចូល​ចន្លោះ​គូស្នេហ៍​កង្កែប​ដើម្បី​ស៊ី​ចំណី ក្នុងពេល​កង្កែប​ឈ្មោល​នៅ​តែ​ប្រឹង​ចាប់​កង្កែប​ញី​ជាប់​ដើម្បី​រួមភេទ ។​

​តាម​សម្តី​របស់ Katiya នាង​មិន​យល់​រឿង​អ្វី​កំពុង​កើតឡើង ព្រោះ​គ្រាន់តែ​ឃើញ​កង្កែប​១​គូ នៅ​ពី​លើ​គ្នា​បម្លាស់​ទី​លើ​ផ្ទៃ​ទឹក​មិន​ធម្មតា ។ ពេល​ពិនិត្យ​ល្អិតល្អន់​ទើប​នាង​ដឹងថា សត្វ​ពស់​កំពុង​រុញ​គូស្នេហ៍​កង្កែប​រសាត់​តាម​ទឹក ។ កង្កែប​ឈ្មោល​មិន​ចង់​បាត់​គូស្នេហ៍ វា​ខំ​ច្បាមចាប់​មែកឈើ​លយ​ឡើងលើ​ផ្ទៃ​ទឹក​ដើម្បី​បញ្ឈប់​តែ​មិន​សម្រេច ។​

​បន្ទាប់​មក​សត្វ​ពស់​បាន​ត្របាក់​លេប​កង្កែប​ញី​ទៅ​បាត់ ៕ លី​សា​

spot_img
×