Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ព្រាប សុវត្ថិ ជូន​កាដូ​រថយន្ត​ថ្មី​សន្លាង​ដល់​អ្នក​ម្ដាយ ទទួលបាន​ការកោតសរសើ​រ​យ៉ាងខ្លាំង

spot_img

​ថ្មីៗ​នេះ នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កមាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ខណៈដែល​ម្ដាយ​លោក ព្រាប សុវត្ថិ បានបង្ហាញ​រថយន្ត​ថ្មី​សន្លាង​មួយគ្រឿង ដែលជា​កាដូ​ពី​សំ​ណាស់​កូនប្រុស ពោល​គឺជា​កាដូ​ដែល​លោក ព្រាប សុវត្ថិ ទិញ​ជូន​ម្ដាយ​ផ្ទាល់​តែម្ដង ។

​សម្រាប់​ការ​បង្ហោះ​របស់​អ្នក​ម្ដាយ​លោក ព្រាប សុវត្ថិ នេះដែរ​បានធ្វើឱ្យ​មហាជន ក៏ដូចជា​អ្នកគាំទ្រ​លោក ព្រាប សុវត្ថិ ជាច្រើន​នាក់ បាន​សរសើរ ព្រមទាំង​ស៊ែរ​យ៉ាងច្រើន​លើសលប់ ដោយ​លើកឡើងថា លោក ព្រាប សុវត្ថិ ពិតជា​កូនប្រុស​ដ៏​កតញ្ញូ​ម្នាក់ ដូចនេះហើយ​ទើប​ប្រជាប្រិយភាព​របស់លោក​នៅ​ខ្លាំង និង​ទទួលស្គាល់​ពី​សំណាក់​ប្រទេសជិតខាង​ផងដែរ ។

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ម្ដាយ​របស់លោក ព្រាប សុវត្ថិ បានឱ្យដឹង​យ៉ាង​ដូច្នេះ​ថា «​អរគុណ​ណាស់​កូន​សម្លាញ់ សម្រាប់​កាដូ​ដ៏​ភ្ញាក់ផ្អើល​មួយ​នេះ​» ៕ សាវុធ

spot_img
×