Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ ធ្លាក់ចុះ គួរ​សម្រេច​ឲ្យបាន​ឆាប់​នូវ​កិច្ចការ​សេសសល់ ។ លុយកាក់ ថមថយ ជា​ថ្ងៃ​មិន​សមប្រកប​សម្រាប់​ការស្វែងរក​លាភ ។ មនោសញ្ចេតនា កើត​មាន​រឿង​រំខាន​ចិត្ត​ច្រើន ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ រលូន​ល្អ ត្រូវបាន​ថ្នាក់លើ​សរសើរ​។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល ។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​មនុស្ស​ដែល​អ្នក​ពេញចិត្ត ។​

​ឆ្នាំ​ខាល ៖ ការងារ កើត​មាន​រឿង​ក្រៅ​បំណង​មួយចំនួន ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍មិនល្អ ។ លុយកាក់ មិន​ត្រូវ​ខ្ជះខ្ជាយ​ក្នុង​ការទិញ​របស់រប​ស់របរ ។ មនោសញ្ចេតនា គួរ​មាន​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​ថោះ ៖ ការងារ ត្រូវ​ម្ចាស់ការ សកម្ម​ជាង​នេះ​ទៀត​ទើប​ឈាន​ទៅ​សម្រេច​បំណង​ដែល​អ្នក​ប៉ង​ទុក ។ លុយកាក់ គួរ​រក្សាទុក​ដាក់ ប្រាក់​កាក់​ឲ្យបាន​ល្អ បញ្ចៀស​ត្រូវ​បាត់បង់ ។ មនោសញ្ចេតនា ត្រូវ​ចេះ​ក្តាប់​ឱកាសល្អ​ចំពោះមុខ ។​

​ឆ្នាំ​រោង ៖ ការងារ អារម្មណ៍មិនល្អ​ឥទ្ធិពល​អាក្រក់​ដល់​ការងារ ។ លុយកាក់ គួរ​ស្តាប់​យោបល់​គ្នា​មុន​ពេល​បញ្ចេញ​ប្រាក់​វិនិយោគ រក​ចំណេញ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ មិនល្អ ការ​ខំប្រឹងប្រែង​ទាំង​អម្បាលម៉ាន មិន​ត្រូវបាន​គេ​ទទួលស្គាល់ ។ លុយកាក់ គួរ​មាន​វិធី​គ្រប់គ្រង​លុយកាក់​ឲ្យបាន​ល្អ​បញ្ចៀស​ត្រូវគេ​បន្លំ ។ មនោសញ្ចេតនា កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​មមី ៖ ការងារ ជួប​សម្ពាធ​ច្រើន ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​តប់ប្រមល់ ។ លុយកាក់ មិន​ត្រូវ​ប្រញាប់ប្រញាល់​ជ្រុល​ក្នុង​ការស្វែងរក​ប្រាក់ នាំ​ឲ្យ​ជួប​នឹង​ការ​លំ​បោកប្រាស់ ។ មនោសញ្ចេតនា មានរឿង​ខ្វែងគំនិត​គ្នា​ជាមួយ​គូស្នេហ៍ ។​

​ឆ្នាំ​មមែ ៖ ការងារ មិន​ត្រូវ​ផឹកស្រា​ច្រើន ពេល​ពិភាក្សា​ការងារ​ជាមួយ​ដៃគូ បញ្ចៀស​ការនិយាយស្តី​ផ្តេសផ្តាស ។ លុយកាក់ ល្អប្រសើរ ។ មនោសញ្ចេតនា កើត​មាន​រឿង​រកាំរកូស​នឹង​គ្នា​មិន​ឈប់ឈរ ។​

​ឆ្នាំ​វក ៖ ការងារ គួរ​ប្រមូលផ្តុំ​បំពេញ​កិច្ចការ​របស់​ខ្លួន​ឲ្យបាន​ល្អ​ប្រយ័ត្ន​ពាក្យសម្តី​ពេលធ្វើការ​កុំឲ្យ​កើតមាន​ទំនាស់ ។ លុយកាក់ ចម្រុងចម្រើន គ្រប់យ៉ាង​ពាក់ព័ន្ធ​ដល់​លុយកាក់ សុទ្ធ​តែ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ។ មនោសញ្ចេតនា មានការ​ទាស់​ពាក្យ​ទាស់សម្តី​ជាមួយ​គូស្នេហ៍ ។​

​ឆ្នាំ​រកា ៖ ការងារ រង​សម្ពាធ​ច្រើន​នាំ​ឲ្យ​អារម្មណ៍មិនល្អ ។ លុយកាក់ មិនល្អ ចំណាយ​ច្រើន​ជាង​ចំណូល ។ មនោសញ្ចេតនា កុំឲ្យ​រឿង​មិន​សប្បាយចិត្ត ក្នុង​ការងារ​ធ្វើឲ្យប៉ះពាល់​ដល់​មនោសញ្ចេតនា​អ្នក​នឹង​គូស្នេហ៍ ។​

​ឆ្នាំចរ ៖ ការងារ គ្រប់យ៉ាង​អំណោយផល​ល្អ មានឱកាស​ឡើង​តំណែង ។ លុយកាក់ ធូរធារ ប្រភព​ចំណូល​សំខាន់ និង​បន្ទាប់បន្សំ​កើនឡើង​សន្ធឹក ។ មនោសញ្ចេតនា កក់ក្តៅ ផ្អែម​ល្ហែម ។​

​ឆ្នាំ​កុរ ៖ ការងារ លេច​ចេញ​ឱកាសល្អៗ​ច្រើន​សម្រាប់​អ្នក ។ លុយកាក់ ជួប​សំណាងល្អ​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​មនុស្ស​ដែល​ចុះសម្រុង​នឹង​គ្នា ៕

spot_img
×