Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧទ្ធម្ភាគចក្រ​យោធា​កូរ៉េខាងត្បូង​ធ្លាក់​ចុះដី បណ្ដាលឱ្យ​មនុស្ស​៥​នាក់​ស្លាប់​

spot_img

​ក្នុងការ​ហោះហើរ​សាកល្បង​កាលពី​ឆ្នាំ​២០០៧ តាម​ទាហានជើងទឹក​កូរ៉េខាងត្បូង នៅ​ថ្ងៃ​១៧​កក្កដា​ឱ្យដឹងថា ឧទ្ធម្ភាគចក្រ​MUH-1​បាន​ជួប​គ្រោះថ្នាក់​នៅ​ក្រុង​Pohang ចម្ងាយ​ពី​ក្រុង​សេ​អ៊ូ​ល​៣៧០​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​។ យន្ដហោះ​បាន​ធ្លាក់​ចុះមក​ដី​ពី​រយៈកម្ពស់​១០​ម៉ែត្រ ហើយ​ឆាបឆេះ​បណ្ដាលឱ្យ​ពលទាហាន​៥​នាក់​ស្លាប់​និង​មនុស្សម្នា​ក់រង​របួសធ្ងន់​។​

ឧទ្ធម្ភាគចក្រ​MUH-1

​ឧទ្ធម្ភាគចក្រ​កំពុងធ្វើការ​ហោះហើរ​សាក​ល្បង​បន្ទាប់ពី​ធ្វើការ​ជួសជុល​នៅ​មូល​ដា្ឋ​ន​សំខាន់​មួយ​ដែលជា​កន្លែង​ប្រ​ព្រឹ​ត្ដទៅ​រវាង កងទ័ព​អាមេរិក​និង​កូរ៉េខាងត្បូង​។​

​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​ពុំបាន​ទម្លាយ​ចេញ​អំពី​រឿង​លំអិត​នៃ​ព្រឹត្តិការណ៍​នេះ​ទេ ដោយ​គ្រាន់តែ​ឱ្យដឹងថា​ពួកគេ​នឹង​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​ពី​មូលហេតុ​ខាងលើ​ប៉ុណ្ណោះ​៕

សូយន

spot_img
×