Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមបាល់ទាត់​«​ជ្រូកព្រៃ​»​ថៃ​ដែល​ជាប់គាំង​ក្នុង​ល្អាង​Tham Luang នឹង​ជួប​ជាមួយ​ប្រព័ន្ធ​សារព័ត៌មាន​មុនពេល​វិលត្រឡប់​ទៅ​លំ​នៅដ្ឋា​ន​វិញ​នៅថ្ងៃនេះ​

spot_img

​តាម​Reuters ដែល​ដកស្រង់​សម្ដី​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ Sansern Kaewkamnerd កាលពី​ម្សិលមិញ​ឱ្យដឹងថា យើងខ្ញុំចង់​កាត់បន្ថយ​ការងឿងឆ្ងល់​របស់​សាធារណជន​។​សន្និសីទ​សារព័ត៌មាន​នឹងត្រូវ​បានរៀបចំ​ដើម្បី​ទុកឱ្យ​ក្មេងៗ​ទាំងនោះ​អាច​វិលត្រឡប់​មកកាន់​ជីវភាព​ធម្មតា​វិញ​»​។​លោក​ក៏បាន​បញ្ជាក់ថា រដ្ឋាភិបាល​ថៃ​មាន​កង្វល់​យ៉ាងខ្លាំង​ចំពោះ​ការដែល​សមាជិក​ក្រុមបាល់ទាត់​ជ្រូកព្រៃ​ស្រាប់តែ​ល្បីល្បាញ​រន្ទឺ ហើយ​ប្រការនេះ​វា​អាច​ជះឥទ្ធិពល​ដល់​ស្មារតី​ពួក​កីឡាករ​ក្មេងៗ​ក្រោយពី​ចេញពី​មន្ទីរពេទ្យ​។​

សមាជិក​ក្រុមបាល់ទាត់​ជ្រូកព្រៃ​១២​រូប​និង​គ្រូបង្វឹក​ថ្ងៃទី​១៥​កក្កដា​

​អ្នកនាំពាក្យ​ដដែល​អះអាងថា ខ្លឹមសារ​នៃ​សន្និសីទ​សារព័ត៌មាន​នឹង​ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់ ហើយ​អ្នកសារព័ត៌មាន ត្រូវតែ​ផ្ញើ​សំណួរ​មកកាន់​វេជ្ជបណ្ឌិត​វេជ្ជសាស្ដ្រ​ដើម្បី​វាយតម្លៃ​ជាមុន​។​ចំពោះ​សំណួរ​ដែល​ត្រូវបាន​អនុម័ត​នោះ អ្នកឯកទេស​សម្របសម្រួល​ម្នាក់​នឹង​បញ្ជូន​ឱ្យទៅ​កាន់​ក្មេងៗ​ទាំងនោះ​។​

​អភិបាលរង​ខេត្ត​ឈាង​រ៉ៃ Passakorn Bunyalak ក៏បាន​បញ្ជាក់ថា ក្រោយ​សន្និសីទ​សារព័ត៌មាន​ក្មេង​ទាំងនោះ​នឹងត្រូវ​បានអនុញ្ញាត​ទៅផ្ទះ​វិញ ប៉ុន្ដែ​គេ​បាន​សំណូមពរ​មិនឱ្យ​ឳ​ពុក​ម្ដាយ​ក៏ដូចជា​អ្នកសារព័ត៌មាន​មិនឱ្យ​រៀបចំ​ការឆ្លើយ​ឆ្លង​រឿងនេះ​ក្នុងអំឡុងពេល​៣០​ថ្ងៃ​ដាច់ខាត​។​ទន្ទឹម​នោះ​សម្ថ​កិច្ច​ខេត្ត​ក៏​នឹង​ស្វែងរក​វិធី​ដើម្បី​ទប់ស្កាត់​មិនឱ្យ​រំខាន​ដល់​ជីវភាព​រស់នៅ​របស់​ក្មេងៗ​ទាំងនោះ​។​

​គួររំលឹកថា ក្រុមបាល់ទាត់​ជ្រូកព្រៃ​និង​គ្រូបង្វឹក​ត្រូវបាន​ជាប់គាំង​ក្នុង​ល្អាង​ថា​ម​លួង​ជន់​លិច​ដោយ​ទឹក​ក្នុង​រយៈពេល​១៧​ថ្ងៃ មុន​ពេលដែល​ត្រូវបាន​រំដោះ​ចេញ​ផុតពី​ល្អាង​នេះ​អស់​នៅ​ថ្ងៃទី​១០​កក្កដា​។​យុទ្ធនាការ​នេះ​បានធ្វើ​ឡើង​ដោយមាន​ការចូលរួមរ​បស់​មនុស្ស​ប្រមាណ​១០០០០​នាក់​៕

សូយន

spot_img
×