Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ដ្រី​អូស្ដ្រាលីៈ ប្រធានាធិបតី​Trump ពុំមែន​ជា​ជន​ក្បត់ជាតិ​ទេ​

spot_img

​តាម 9news បាន​ចុះផ្សាយ​ការសន្និដ្ឋាន​របស់​នាយ​ក​រដ្ឋ​ន្ដ្រី​អូស្ដ្រាលី Malcolm Turnbull នៅ​ថ្ងៃទី​១៧ ខែកក្កដា​នេះ​ថា ប្រធានាធិបតី Donald Trump គឺជា​ជន​អាមេរិក​ស្នេហា​ជាតិ​ម្នាក់ ពុំមែន​ជា​ជន​ក្បត់ជាតិ​ឡើយ​។​

​នាយករដ្ឋមន្ដ្រី​អូស្ដ្រាលី Malcolm Turnbull

​ពេល​ត្រូវបាន​ចោទសួរ​ក្នុង​កម្មវិធី Miranda Live ថា តើ​លោក​Trump ជា​ជន​ក្បត់ជាតិ​ម្នាក់​ដែរឬទេ​? លោក​Turnbull​លើកឡើង​ច្បាស់ៗ​ថាៈ​«​ពិតណាស់ គឺ​ទេ​! ។ Donald Trump ជា​ជន​អាមេរិក​ស្នេហា​ជាតិ​ម្នាក់​។​ការងារ​របស់គាត់​គឺ​តំណាងឱ្យ​ប្រទេសជាតិ ហើយ​គាត់​កំពុងធ្វើការ​ងារ​នេះ​យ៉ាង​អស់ពី លទ្ធភាព​។​

​ប៉ុន្ដែ​នាយករដ្ឋមន្ដ្រី​អូស្ដ្រាលី​ចាត់ទុកថា បណ្ដា​ភស្ដុតាង​ពី​ការអន្ដរាគមន៍​ទៅក្នុង​ការបោះឆ្នោត​អាមេរិក​«​ពិតជា​គួរឱ្យ​ជឿ​» ក៏ប៉ុន្ដែ​លោក​ក៏​ឯកភាព​ជាមួយ​ការប្រកាស របស់​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ដែល​និយាយថា​«​អ្នក​ពុំគប្បី​ជឿជាក់​អ្នកណា​ទាំងអស់​»​។​

​គួរ​កត់សម្គាល់ថា ក្រោយ​សន្និសីទ​កំពូល​អាមេរិក​-​រុស្សី​បញ្ចប់​ភ្លាម ប្រព័ន្ធ​សារព័ត៌មាន​មួយចំនួន​របស់​អាមេរិក​បាន​ចោទប្រកាន់​ប្រធានាធិបតី​អាមេរិក​ថា​បាន​បំពាន​ទោស​ក្បត់ជាតិ ព្រោះតែ​នៅ​ទីនោះ​លោក​Trump​បានប្រកាស​ជឿជាក់​លើ​សម​ភាគី​រុស្ស៊ី​ជាង​បណ្ដា​ស្ថាប័ន​ចារកម្ម​របស់​អាមេរិក​។​

​សូម្បី​សមាជិក​ជាន់ខ្ពស់​នៃ​គណបក្ស​សាធារណរដ្ឋ​របស់លោក​Trump​ក៏​ស្ដីបន្ទោស​លោក​អំពី​ពាក្យ​បដិសេធ​លើ​បញ្ហា​អន្ដរាគមន៍ ក្នុងការ​បោះឆ្នោត​នៅ​អាមេរិក​ជាមួយ​លោកពូ​ទីន​៕

សូយន

spot_img
×